Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាម៉េរិក ប្រកាសអាសន្ន កម្រិតខ្ពស់បំផុត ជុំវិញការ រាលដាល វីរ៉ុស Ebola

$
0
0

វ៉ាស៊ីនតោន ៖ ប្រធានមជ្ឈមណ្ឌល សម្រាប់គ្រប់គ្រង និងការពារជម្ងឺ អាម៉េរិក ហៅកាត់ថា CDC កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ បាននិយាយថា លោកបានផ្សព្វផ្សាយពីកម្រិត នៃការ ឆ្លើយតបរបស់ទីភ្នាក់ងារ ដែលបានទៅដល់អាហ្រ្វិកខាងលិច ដែលជាកន្លែងដែលជម្ងឺ Ebola កំពុងរាលដាល និងបញ្ជាក់ពី ស្ថានភាព ប្រុងប្រយ័ត្នរបស់ខ្លួនខ្ពស់បំផុត។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ នេះប្រធាន CDC លោក ថម ហ្វ្រ៊ីឌិន បាននិយាយថា “ខ្ញុំបានប្រកាសឲ្យដឹង ពីប្រតិបត្តិការរបស់មជ្ឈមណ្ឌល សង្រ្គោះបន្ទាន់ ដែលបាន ប្រកាសអាសន្ននូវកម្រិតមួយសម្រាប់ការរីករាលដាលនៃជម្ងឺនេះ។ លោកបានបន្ថែមទៀតថា នេះគឺជា កម្រិតខ្ពស់បំផុតសម្រាប់ពួកយើង “វាមិនមានន័យថា វាមានហានិភ័យកើនឡើង ទៅដល់ជនជាតិ អាម៉េរិកនោះទេ ប៉ុន្តែវាមានន័យថាយើងត្រូវបាន ទទួលយកជាការខិតខំប្រឹង ប្រែងយ៉ាងច្រើន ក្នុងការ ធ្វើអ្វីគ្រប់ យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបញ្ឈប់ការរាលដាលនៃជម្ងឺនេះ”។

អាម៉េរិកបានចាត់ទុកជម្ងឺនេះថាជាវិបត្តិមួយ ដែលមិនធ្លាប់មានពីមុនមក។ លោកហ្វ្រ៊ីឌិន បាននិយាយថា ស្ថានភាពពេលបច្ចុប្បន្ននេះ នឹងមានករណីជាច្រើនទៀត នៃការរាលដាល ជម្ងឺនេះ ជាងពេលមុនទាំងអស់ ដោយដឹងថាជម្ងឺ Ebola នឹងរលាយចូលគ្នា ក្នុងរយៈពេលពីរ បីសប្តាហ៍ផ្សេងទៀត។

នៅក្នុងនោះលោក ក៏បាននិយាយផងដែរថា វិធីល្អបំផុតដើម្បីការពារអ្នកគ្រប់គ្នាទូទាំង ពិភពលោក នោះគឺ បញ្ឈប់ប្រភពរាលដាលឡើងលើពិភពលោកសព្វថ្ងៃនេះ។ លោកនិយាយ ថានេះគឺជាវិធី តែមួយគត់ ដើម្បីគ្រប់គ្រង “យើងធ្វើវិធីទាំងឡាយណាក៏ដោយ គឺដើម្បីបញ្ឈប់ ជម្ងឺមួយនេះ ប៉ុន្ដែយើងមិន ត្រូវ ប្រញាប់ពេក ហើយវាក៏មិនមែនជារឿងងាយស្រួលដែរ។

ជម្ងឺ Ebola គឺជាជម្ងឺធ្ងន់ធ្ងរដែលបានផុសឡើងជាលើកដំបូងក្នុងឆ្នាំ១៩៧៦ ហើយបានសម្លាប់ មនុស្ស រហូតដល់ទៅ ៩០ភាគរយ នៃអ្នកដែលបានឆ្លងមេរោគជានេះ។ ពេលនេះអត្រាមនុស្ស ស្លាប់ជាមធ្យម ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៥ ភាគរយស្មើនឹងជាង ១ពាន់នាក់។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>