Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល បង្ក្រាបទីតាំង​ ដំណាំកញ្ឆា បាន១០០៥ដើម នៅលើចង្កេះភ្នំខ្នងឣ្នកតា

0
0

កំពត៖ ទីតាំងដំណាំកញ្ឆា (កញ្ឆាស្រស់) មួយកន្លែង ត្រូវបានកម្លាំង នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការនឹងកម្លាំង ឣាជ្ញាធរមូលដ្ឋានភូមិ ឃុំដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ត្រី សំ ដារិទ្ធ នាយការិយាល័យខាងលើ បានចុះ ប្រតិបត្តិការបង្ក្រាប និងដុតបំផ្លាញ រយៈពេលពេញមួយថ្ងៃ ទី០៨ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ ចំណុចក្រោលក្របី នៅ តំបន់ចង្កេះភ្នំខ្នងឣ្នកតា លើដីព្រៃរបស់រដ្ឋ ស្ថិតក្នងភូមិឣន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយចេញពីគល់ ស្ពានចាស់ឆ្លងព្រែកនៃទីរួមខេត្តកំពត ដល់ទីតាំង ២៥គីឡូម៉ែត្រ។

នគរបាលនៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិល ឲ្យដឹងថា៖ កម្លាំងបានបើក ប្រតិបត្តិការបង្ក្រាប បទល្មើសទីតាំងដាំដំណាំកញ្ឆា មានចំនួន២កន្លែងនៅក្បែៗគ្នា ដោយបញ្ចេញសកម្មភាព ធ្វើការដក និង ដុតបំផ្លាញនៅនឹងកន្លែង ដែលជនសង្ស័យបានលួចដាំ នៅលើផ្ទៃដីជាក់ស្តែង ២០០០ម៉ែត្រការ៉េ សរុបចំនួន ១០០៥ដើម មាន ចំនួន២០១រណ្តៅ ក្នុងមួយរណ្តៅចំនួន០៥ដើម មានកម្ពស់១០សង់ទីម៉ែត្រ។

នគរបាលដដែលឲ្យដឹងទៀតថា ក្នុងការបង្ក្រាបនេះ កម្លាំងនគរបាលសហការខាងលើ ពុំទាន់ស្រាវជ្រាវរកម្ចាស់ ឬជនសង្ស័យ ដែលលួចដាំដំណាំកញ្ឆានេះឃើញនៅឡើយទេ។

លោកវរសេនីយ៍ត្រី សំ ដារិទ្ធ បានឲ្យដឹងថា កម្លាំងរបស់លោកចុះបង្ក្រាបនេះ គឺបានសុំគោលការណ៍ ពីលោកស្នងការខេត្ត ថ្លាង ភិរិន ព្រមទាំងមានការសម្របសម្រួល ពីលោក ឯក ឆេងហួត ព្រះរាជឣាជ្ញា ឣមតុលាការខេត្តកំពត ទើបធ្វើឲ្យកម្លាំង សម្រេចបាននូវលទ្ធផលនេះ និងក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋឣ្នកដើររកឣុស បានរាយការណ៍រួចមក៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images