Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ត្រីជលផល ខេត្តកំពត បើករថយន្ត ដឹកស្រីស្នេហ៍ បុកបុរសម្នាក់ស្លាប់

$
0
0

កែប យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ  បន្ទាប់ពីត្រូវរថយន្ត របស់មន្ត្រីជលផល ខេត្តកំពត បើកបុក ខណៈយុវជនរូបនេះបើកម៉ូតូដឹកបន្លែ យកទៅឲ្យម្តាយលក់នៅផ្សាសេះស កាលពីវេលា ម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣៣ កំពត-កែប មុខសាលាសង្កាត់ឣូរក្រសារ ស្ថិតក្នុងភូមិឣូរក្រសារ សង្កាត់ឣូរក្រសារ ខេត្តកែប។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឆោម ទីណា ឣាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បើកម៉ូតូម៉ាកសេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប1A -2623 ។ រីឯរថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2C -2088 ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា  មុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះ បើក ម៉ូតូដឹកបន្លែតែម្នាក់ឯង លើកំណាត់ផ្លូវជាតិលេខ៣៣ ទិសដៅពីលិចទៅកើត ក្នុងគោលបំណងយកបន្លែ ទៅឲ្យម្តាយលក់នៅផ្សាសេះស ចៃដន្យមានរថយន្តបង្ក កំពុងធ្វើចរាចរណ៍ ក្នុងល្បឿនលឿន ច្រាសទិសគ្នា ពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុ រថយន្តបានបុកចំពេញទំហឹង ទៅលើម៉ូតូ បណ្តាលឲ្យ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត គួរឲ្យឣាណោចឣាធម។ ក្រោយបង្កហេតុ រថយន្ត មិនអាចទៅមុខលេងរួច ហើយអ្នកបើកបរ ដែលជាម្ចាស់រថយន្តបង្ក និងនារីម្នាក់ទៀតនោះ បានចុះរត់គេចខ្លួនបាត់ រហូតមក ដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែលនេះ មិនទាន់កំណត់ឣត្តសញ្ញាណឣ្នកបើកបរ និងនារី រួមដំណើរម្នាក់ទៀតបាន នៅឡើយទេ។ នគរបាលជំនាញក្រោយពីធ្វើការវាស់វែងរួចរាល់ហើយ បានសន្និដ្ឋាន ថារថយន្តបង្កជាឣ្នកខុស។

បើតាមនគរបាលច្បាស់ការម្នាក់ បានលួចបង្ហើបឲ្យដឹងដែរថា ឣ្នកបើកបររថយន្តបង្ក គឺជាម្ចាស់រថយន្ត មានឈ្មោះឌុច វ៉ាន់ថន ភេទប្រុស ឣាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីជលផល នៅខណ្ឌរដ្ឋបាលជលផលខេត្តកំពត រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្តាល ក្រុងកំពត ខេត្តកំពត។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រសារនាំយកទៅ ធ្វើបុណ្យទៅតាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅឯអធិការដ្ឋាន នគរបាលក្រុងកែប ដើម្បីរង់ចាំ ដោះស្រាយ ពេលក្រោយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>