ភ្នំពេញ ៖ មន្ទីរធនធានទឹក រាជធានីភ្នំពេញ បន្តចុះជួយអន្តរាគមន៍បូបទឹកសង្គ្រោះស្រូ
ក្រោយពីជួយអន្តរាគមន៍នៅតាមបណ្តាខេត្ត ងាកមក រាជធានីភ្នំពេញ គឺមន្ទីរធនធានទឹក រាជធានីភ្នំពេញ ក៏បានបំពេញប្រតិបត្តិការ ចុះជួយបូមទឹកសង្គ្រោះ ស្រូវប្រជាពលរដ្ឋ នៅសង្កាត់ចំនួន ៤ រហូតមកដល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នេះ ។
មន្ត្រីធនធានទឹក រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានបទបញ្ជា និងការណែនាំ ពីសំណាក់លោក រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លឹម គានហោ រួចមក ខាងមន្ទីរក៏ដូចជាក្រុមការងារបានចុះជួយ បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ នៅសង្កាត់ចំនួន ៤ ក្នុងខណ្ឌដង្កោ ដែលកំពុងជួបគ្រោះរាំងស្ងួត ។
បន្ទាប់ពីការអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវហើយ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់ក្រុមការងារមន្ទីរ ធនធានទឹក ក្រោយពីពួកគាត់ទទួលបានទឹក ស្រោចស្រពស្រូវឡើងវិញ ៕