ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី«ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី» នៅថ្ងៃអង្គារទី១៩ ខែសីហា នៅភោជនីយដ្ឋានខ្មែរសុរិន្ទ វេលាម៉ោង៨ព្រឹក។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី១៥ ខែសីហា បន្តថា វាគ្មិនចូលរួមមាន លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ លោក កែម ឡី អ្នកស្រាវ ជ្រាវសង្គមឯករាជ្យ លោក មេធាវី សុក សំអឿន, លោក នី ចរិយា ប្រធានស៊ើបអង្គេត នៃសមាគមអាដហុក និង លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (អ្នកសម្របសម្រួល) ៕