ភ្នំពេញៈ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ជាង៣រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ បានចុះទៅបង្ក្រាប ទីតាំងលួចកត់កន្ទុយលេខ ២កន្លែងដែល ស្ថិតនៅ ផ្ទះលេខ២១៦ ផ្លូវ ២០៩ សង្កាត់និរោធ ខណ្ឌច្បាអំពៅ ដោយឃាត់ខ្លួនមុនស្ស៤នាក់ ក្នុងនោះប្រុសម្នាក់ ស្រី៣នាក់ ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ នៅក្នុង ប្រតិបត្តិការ ចុះបង្ក្រាបទីតាំងខាងលើនេះ ក្រៅពីឃាត់ខ្លួនមនុស្សចំនួន៤នាក់ សមត្ថកិច្ចបានធ្វើការដកហូត ដកហូតម៉ាស៊ីនហ្វាក ឯកសារ និងលុយមួយចំនួនទៀត ។
មន្ត្រីនគរបាលបានបន្តថា ក្រោយពីទទួលបានព័ត៌មាន ថាមានទីតាំងខាងលើ មានបង្កប់លួចកត់ កន្ទុយលេខ ដ៏ធំ នៅក្នុងសង្កាត់និរោធរួចមក ការិយាល័យជំនាញបានសុំគោលការណ៍ពីស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ជួន សុវណ្ណ និងស្នងការរងលោកឧត្តមសេនីយ៍ ជួន ណារិន ព្រមទាំងមានការឯកភាពពីតំណាងឯយ្យកាផងនោះ កម្លាំងនគរបាល ដែលដឹកនាំដោយ លោកប៊ុន សត្យា នាយការិយាល័យ បានចុះទៅកាន់ទីតាំងទំាងនោះ ធ្វើការបង្ក្រាបនិងចាប់ខ្លួនមនុស្សទាំង៤នាក់ កំពុងតែប្រព្រឹត្ត បទល្មើសផ្ទាល់តែម្តង។
មន្ត្រីនគរបាលការិយាល័យកម្រិតស្រាលបានបញ្ជាក់ថា មនុស្សទាំង៤នាក់ដែលត្រូវ ចាប់ខ្លួននោះ រួមមាន ប្រុសម្នាក់ ស្រី៣ ក្នុងនោះអ្នកចាក់ម្នាក់ អ្នកកត់ម្នាក់ និងម្ចាស់ទីតាំង២នាក់។ ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យ ទាំង៤ នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យព្រហ្មកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ការ តាមនីតិវិធីច្បាប់៕