កោះកុង៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៤ នាយទាហាន ទាហានរង និង ពលទាហាន ជាសិក្ខាកាមសិក្សាក្នុង ប្រតិបត្ដិការណ៍ សឹករងកោះកុង ចំនួន ២០រូប បានស្ម័គ្រចិត្ដ ធ្វើការបរិច្ចាគឈាម ដើម្បីជួយដល់ លោក អ៊ុំម្នាក់ ឈ្មោះ ម៉ាក់ វិញ ភេទ ប្រុស ដែលមានទីលំនៅនៅភូមិ១ ជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្ដកោះកុង ដែលជាអតីត យោធា ខេត្ដកោះកុង ។ ក្រោមការដឹកនាំ ដោយលោក វរៈសេនីយ៍ឯក មុន មែន មេបញ្ជាការរង និង ជាគ្រូយោធាចារ្យគ្រប់គ្រង រួមនិង យុវជនស្ម័គ្រចិត្ដ ជាសិក្ខាកាមចំនួន២០រូប ។
នៅក្នុងការធ្វើតេស្ត ដើម្បីធ្វើការបរិច្ចាគឈាម នៅថ្ងៃនេះយុវជនជាយោធពល បានសំដែងទឹកមុខញញឹមរីករាយ ថា ពួកគាត់ទាំងអស់គ្នា មកនេះគឺដើម្បីធ្វើការបរិច្ចាគឈាម ជូនលោកអ៊ុំឈ្មោះ ម៉ាក់ វិញ គាត់ ជានាយទាហាន ជើងចាស់ម្នាក់ ដែលធ្លាប់ឆ្លងកាត់នៅ បទពិសោធន៏ជាច្រើនដំណាក់កាល។ តែពេលនេះគាត់ មានវ័យចាស់ជរា ហើយ តែពួកគាត់ជានាយទាហានជំនាន់ក្រោយនៅតែគោរពជានិច្ច តែនៅពេលនេះគាត់បានជួបនៅកង្វះឈាម ទើបសិក្ខាកាមចំនួន២០រូប បានមកមន្ទីរពេទ្យបង្អែកខេត្ដ ដើម្បីធ្វើការបរិច្ចាគឈាម ជួយគាត់វិញព្រោះគាត់ ជួយជាតិច្រើនណាស់ក្នុងការពារទឹកដី។ ហើយការមកធ្វើការបរិច្ចាគឈាមថ្ងៃនេះ ក៏មានការចង្អុលបង្ហាញ និងដឹកផ្ទាល់ពីលោក យន្ដ មីន មេបញ្ជាការ តំបន់ប្រតិបត្ដិការណ៏សឹកកោះកុង ដែលលោកបានណែនាំ ពីការតស៊ូរបស់អតីត នាយទាហានជើងចាស់រូបនេះផងដែរ។
លោក វរសេនីយ៏ឯក មុន មែន បានមានប្រសាសន៏ថា នៅក្នុងនាយទាហាន ទាហានរង និងពលទាហាន ជាសិក្ខាកាមនៃប្រតិបត្ដិការណ៏សឹករងកោះកុង ដែលមកធ្វើការបរិច្ចាគឈាម ដើម្បីជូន អតីតយោធាខេត្ដ ដែលគាត់ ស្ថិតនៅការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ដ ដោយអាការៈកង្វះឈាមនោះ ហើយយុវជន យើងទាំង២០រូបបានធ្វើការបរិច្ចាគឈាម បានចំនួន១០ផ្លោក មាន ឈាមប្រភេទ អូ ៦ផ្លោក ប្រភេទ អា ៣ ផ្លោក ប្រភេទ អាបេ១ផ្លោក នេះជាការធ្វើតេស្តយុវជនចំនួន១០រូប ហើយ១០រូបទៀតមានឈាមជាប្រភេទ បេ មិនអាទទួល យកបានព្រោះខុសពី ប្រភេទឈាមដែលគាត់ទទួលយក។
លោកបានបន្ដថា លោកសប្បាយចិត្ដខ្លាំងដោយមើលឃើញនូវនាយទាហានទាហានរង និងពលទាហានទាំង ដែលស្ម័គ្រចិត្ដមកធ្វើការបរិច្ចាគឈាម ដើម្បីជួយដល់អតីតៈនាយទាហាន ខេត្ដម្នាក់ នេះពិតជាកូនខ្មែរជួយ ខ្មែរមែន៕