ភ្នំពេញ ៖ ដើម្បីអបអរសាទរ ដល់សិស្ស ទើបតែប្រឡង បញ្ចប់មធ្យម សិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សាថ្មី២០១៤-២០១៥នេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងសម្ពោធឱ្យប្រើប្រាស់ នូវអគារសិក្សាថ្មីផ្ទាល់ខ្លួន កម្ពស់ ១៥ជាន់ ១ខ្នងបន្ថែមទៀតនៅរាជធានីភ្នំពេញ។
លោក ឌួង លាងសាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងកំណើននិស្សិតដែលចេះតែកើនឡើង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសង់អគារសិក្សាផ្ទាល់ខ្លួនថ្មីនេះ ១ខ្នងបន្ថែមទៀត ក្នុងទីតាំងដីឡូលេខ៦០ ផ្លូវ១៤៦កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ដែលមានទំហំផ្ទៃដី(30mX30m) ទំហំក្រឡាផ្ទៃអគារសរុប 6776m2 មានកម្ពស់១៥ជាន់ ស្មើនឹង ៩២បន្ទប់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ជណ្តើរយន្តចំនួន ២គ្រឿង ដែលក្នុងមួយគ្រឿងៗ អាចផ្ទុកនិស្សិតបាន១៥នាក់ និងបំពាក់សម្ភារឧបទេ្ទសទំនើបៗជាច្រើនទៀត សម្រាប់បម្រើសេវាកម្មដូចជាៈ បន្ទប់ការិយាល័យ,បន្ទប់ប្រជុំ,បន្ទប់ប្រជុំពីចម្ងាយ(Video Conference),សាលសន្និសីទ,ភោជនីយដ្ឋាន,កន្លែងហាត់ប្រាណ,កន្លែងលំហែកាយ, បន្ទប់សិក្សាទ្រឹស្តី,បន្ទប់ពិសោធន៍ផ្នែកបច្ចេកវិទ្យា, បន្ទប់រក្សាទុកទិន្នន័យ, បន្ទប់គ្រប់គ្រងសុវត្ថិភាព, បន្ទប់ពិសោធន៍សណ្ឋាគារ និងបន្ទប់ពិសោធន៍ផ្នែកច្បាប់ (បន្ទប់កាត់ក្ដី) សម្រាប់ឱ្យនិស្សិតអនុវត្តជាក់ស្ដែងបន្ថែមលើទ្រឹស្ដីដែលបានសិក្សាក្នុងថ្នាក់។អគារនេះ សាងសង់អស់រយៈពេលជាង ២ឆ្នាំ និង ចំណាយថវិកាសរុបចំនួន ៤.៧២៧.០០០ ដុល្លារអាមេរិក។
លោកសាកលវិទ្យាធិការ បានមានប្រសាសន៍បន្ថែមថា ក្រៅពីកម្មវិធីសម្ពោធដាក់ឲ្យដំណើរការអគារសិក្សាថ្មីនេះ ក៏មានកម្មវិធី“ ចុះអនុស្សរណៈយោគយល់គ្នា ” រវាង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) និង វិទ្យាស្ថាន អប់រំបច្ចេកទេស (ITE) នៃប្រទេសសឹង្ហបុរី ផងដែរ ។
នេះជាឱកាសដ៏ប្រសើរបំផុត សម្រាប់ប្អូនៗដែលបានប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ និងអ្នកសិក្សាទាំងអស់ដែលមានបំណងចង់បន្តការសិក្សាជាមួយសាកលវិទ្យាល័យដែលមានគុណភាព មានអគារសិក្សាផ្ទាល់ខ្លួន ធានាបាននូវនិរន្តរភាពយូរអង្វែង គឺសិក្សាជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
ព័ត៌មានលម្អិតសូមទំនាក់ ទំនងអាសយដ្ឋានអគារលេខ ៨២៦ មហាវិថីកម្ពុជាក្រោម (ផ្លូវ១២៨) សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ខាងកើតស្ពានអាកាស ៧មករា (ស្តុបពេទ្យលោកសង្ឃ) ប្រហែល ២០០ម៉ែត្រ ឬតាមទូរស័ព្ទលេខ 015 72 00 72, 012 48 17 38,Postal Code: 12156, E-mail : info@aeu.edu.kh, website: www.aeu.edu.kh, Facebook: Asia Euro University (AEU).