Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជាច្រានចោល ការចាត់វិធានការ ទៅលើក្រុមបាតុករ ខ្មែរក្រោម

$
0
0

ភ្នំពេញ៖ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា លោក ឈាង វុនបានថ្លែងឲ្យដឹងថា កម្ពុជាមិនបាន សន្យាថា នឹងចាត់វិធានការទៅលើក្រុមបាតុករខ្មែរក្រោម ដែលធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម ជាមួយ នាយករដ្ឋមន្រ្តីវៀតណាមឡើយ ក្នុងគ្រាដែលសម្តេចហេង សំរិន ធ្វើដំណើរទស្សនកិច្ចនៅវៀតណាម។

លោក ឈាង វុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញនៅល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីសម្តេចហេង សំរិន បានត្រឡប់ មកពីវៀតណាមថា «សម្តេចហេង សំរិនមិនបានសន្យា ជាមួយរាជរដ្ឋាភិបាលវៀតណាមថា នឹងចាត់វិធានការទៅលើ បងប្អូនខ្មែរកម្ពុជាក្រោម ក្នុងគ្រាពួកគេធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម»។

លោក ឈាង វុនបន្ថែមថា ក្នុងករណី ដែលអ្នកនាំពាក្យស្ថានទូតវៀតណាមនិយាយថា ទឹកដីខ្មែរក្រោមជា របស់វៀតណាម តាំងពីយូរលង់មកនោះ ជារឿងរបស់បុគ្គលអ្នកនាំពាក្យរូបនោះ មិនជាប់ពាក់ព័ន្ធនឹង រាជរដ្ឋាភិបាលកម្ពុជាទេ។

នៅក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានសន្យារួមគ្នាថា នឹងជំរុញផ្នែកពាណិជ្ជកម្ម ជាមួយគ្នាបន្ថែមទៀត រហូតទៅដល់៥ពាន់លានដុល្លារ ហើយភាគីទាំងពីរនឹងខិតខំ បោះបង្គោលព្រំដែន ឲ្យចប់នៅឆ្នាំ២០១៥ ខាងមុខ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>