ភ្នំពេញ : ស្ត្រីម្នាក់ ត្រូវបាននគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួន ជាប់ពាក់ព័ន្ធគ្រឿងញៀន កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះ គ្មានលេខ តាមច្រកឌឿងហែម ផ្លូវមុនីវង្ស នៅខាងក្រោយ ខ្យូប៊ី ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនជាប់សង្ស័យចែកចាយ គ្រឿងញៀន ដែលសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដើមថ្កូវ ឃាត់ខ្លួននេះ ឈ្មោះ អ៊ុង សុជា អាយុ ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួល តាមច្រកឌឿងហែម ផ្លូវមុនីវង្ស នៅខាងក្រោយខ្យូប៊ី ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សមត្ថកិច្ចបានឆែកឃើញ ថ្នាំញៀន នៅជាប់ខ្លួន ចំនួន ៨កញ្ចប់តូច ជាប្រភេទសក្រាមពណ៌សថ្លា(ម៉ាទឹកកក) ដែលស្ត្រីរូបនេះ លាក់ទុកនៅក្នុងអាវទ្រនាប់ ។
លោក សេង វណ្ណ: នាយនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃកម្លាំងរបស់ លោក ដែលតែងតែល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួន ខណ:មកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញស្ត្រីសង្ស័យម្នាក់ កំពុងតែឈររេរានៅមុខ ផ្ទះ ដោយមានការសង្ស័យ កម្លាំងរបស់លោកក៏បានធ្វើ ការត្រួតពិនិត្យលើដងខ្លួន រកឃើញម្សៅក្រាមសថ្លា ចំនួន ៨កញ្ចប់តូច ដែលជនសង្ស័យលាក់ទុកក្នុង អាវទ្រនាប់ រួចកម្លាំងលោក ក៏បាននាំខ្លួនមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីសួរនាំបន្ត ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យចែកចាយថ្នាំញៀន បាននិយាយថា ខ្លួនទទួលចែកចាយថ្នាំញៀន នេះ ដោយយកកម្រៃបន្តិចបន្តួច ពីការលក់ថ្នាំ ដើម្បីផ្គត់ ផ្គង់ជីវភាព ដោយក្នុងមួយកញ្ចប់តូចនេះ ទិញក្នុងតម្លៃ ១៥០០០រៀល លក់ចេញវិញ ក្នុងតម្លៃ ១៧០០០រៀល ហើយនៅថ្ងៃនេះ ទើបតែលក់អស់២កញ្ចប់ ក៏ត្រូវ សមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តងតែកន្លងមក ដោយ ក្នុងមួយថ្ងៃ គាត់លក់បានពី ២០ទៅ៣០កញ្ចប់ឯណោះ ។
ក្រោយទទួលការសារភាពនោះ ស្ត្រីសង្ស័យ រួមទាំងវត្ថុតាង ថ្នាំញៀន ៨កញ្ចប់តូច ត្រូវបានឃុំខ្លួននៅអធិការដ្ឋា