បន្ទាយមានជ័យ៖ សាលាពន្លក បានអបអរសាទរពិធីចែករង្វាន់ និងប័ណ្ណសរសេើរ ដល់សិស្សានុសិស្សពូកែ និងសិស្សល្អ ប្រចាំឆ្នាំ២០១៣- ២០១៤ ពិធីនេះក្រោយអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែត, លោក ចាប សុខម៉េង អនុប្រធានមន្ទីរអបរំ យុជន និងកីឡាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ សុផល អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត, លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថ (អ .ហ) ក្រុងប៉ោយប៉ែត, លោក យូ សុខខេង នាយកសាលាពន្លកខ្មែរ និងមន្រ្តីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតា បិតា សិស្សានុស្សិស្ស ជាច្រើននាក់។ ពិធីធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ក្នុងបរិវេណសាលាពន្លកខ្មែរ ស្ថិតនៅភូមិ បាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងដល់សិស្សានុសិស្សទាំងអស់ ដែល ចូលសិក្សា ដើម្បីទទួលចំណេះចេះដឹង និងក្រេបយកចំណេះដឹងទូទៅ ជាពិសេសលោកបានកោតសរសើរ ដល់សិស្សពូកែ ផ្នែកគណិតវិទ្យា និងចំណាត់ថ្នាក់ល្អ ប្រចាំសាលាពន្លកខ្មែរម្នាក់ មានឈ្មោះ នៅ ច័ន្ទបរមី ភេទស្រី អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១២ ជាក្មេងស្រីម្នាក់ជារៀនពូកែ ដូច្នេះសិស្សានុសិស្សទាំងអស់គួរយកគំរូ ។
លោកអភិបាលក្រុង បានថ្លែងបន្តថា ក្នុងនាមរូបលោក តំណាងឲ្យរាជរដ្ឋាភិបាល សូមផ្តែផ្តាំឲ្យសិស្សានុសិស្ស ទាំងអស់ ត្រូវតែខិតខំរៀនសូត្រ ឲ្យបានពូកែ និងកុំឲ្យឪពុកម្តាយអស់សង្ឃឹមដល់ខ្លួនយើង ជាពិសេសនោះខ្លួន យើងទំពាងស្នងឫស្សី និងជាសសរទ្រូងប្រទេសយើង កុំដើរចូលទៅក្នុងផ្លូវ ដែលសង្គមស្អប់ខ្ពើម ។
ក្នុងឱកាសនោះ លោក សុខខេង នាយកសាលាពន្លកខ្មែរ បានថ្លែងថា នៅសាលាពន្លកខ្មែររបស់លោក បាន សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងបានចូលរួមកសាង នៅក្នុងក្រុងប៉ោយប៉ែតជាច្រើនផងដែរ ។ លោក បានបន្តថា សាលាពន្លកខ្មែរមានអគារផ្ទាល់ខ្លួនចំនួន២ មានបន្ទប់ចំនួន ៧០ ទីចាត់ការផ្នែកមធ្យមសិក្សាចំនួន១ និងមានបង្គន់អនាម័យចំនួន៤០ រូបលោកជានាយក និងមាននាយករង ចំនួន៦នាក់ លោកគ្រូ អ្នកគ្រូ ផ្នែក មធ្យមសិក្សា ចំនួន៣៩នាក់ គ្រូបឋមសិក្សា និងអង់គ្លេស ចំនួន ៥៦នាក់ ផ្នែកសន្តិសុខ ១៤នាក់ ក្នុងសាលា ពន្លខ្មែរ មានគ្រូបរទេស ចំនួន៣រូបផងដែរ។
លោកបានបន្ថែមថា សាលាពន្លកខ្មែរ បានរៀបចំថ្នាក់មតេ្តយ្យសិក្សា មាន១១ថ្នាក់ មានសិស្សសរុប ២៩៩ នាក់ ឡើងថ្នាក់ទី១ ចំនួន២០៩នាក់ ផ្នែកបឋមសិក្សា មាន៤៣ថ្នាក់ មានសិស្សានុសិស្ស ចំនួន១២៦៥នាក់ ផ្នែក មធ្យមសិក្សា ចំនួន២៦ថ្នាក់ សិស្សានុសិស្សចំនួន៧០៥នាក់ សាលាពន្លកខ្មែរ បានបញ្ជូនសិស្សានុសិស្ស ចូលរួម ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ចំនួន១៧៧នាក់ បានប្រឡងជាប់ជាស្ថាពរ ចំនួនសិស្សានុសិស្ស ចំនួន១៧៤នាក់ ក្នុងនោះទទួលបាននិទេ្ទស B ចំនួន៤នាក់ផងដែរ៕