Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជប៉ុន កំពុងជំរុញ សមត្ថភាព នៃប្រព័ន្ធ អវកាស តាមដាន គ្រាប់មីស៊ីល

$
0
0

តូក្យូ៖ ប្រទេសជប៉ុន កំពុងតែជំរុញការអភិវឌ្ឍបន្ថែមទៀត ទៅលើការប្រើប្រាស់ទីអវកាស ជាកន្លែងសម្រាប់ តាមដានរកសញ្ញា នៃគ្រាប់មីស៊ីលរំលងទ្វីប ហើយនេះជាការប្រឹងប្រែងមួយ ទៀតក្នុងបង្កើនល្បឿន នៃវិស័យ ការពារជាតិរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៣ ខែសីហា នេះទៀតថា ក្រសួងការពារជាតិ ជប៉ុន បានបង្ហាញក្តីសង្ឃឹម ក្នុងការលើកស្ទួយការស្រាវជ្រាវរបស់ខ្លួន ជាមួយនឹង ទីភ្នាក់ងាររុករកទីអវកាសជប៉ុន (JAXA) ហើយក៏នឹងពិចារណាផងដែរ ទៅលើ ការបង្កើតកម្លាំងពិសេស ដើម្បីបំពេញការងារនៅ ទីអវកាស ជាមួយនឹងកងកម្លាំងស្វ័យការពារ។

បើតាមសារព័ត៌មាន ក្យូដូជប៉ុនវិញ បានដកស្រង់ប្រភពពីក្រសួងខាងលើនេះថា “វាពិតជា មានសារសំខាន់ ខ្លាំងណាស់ ក្នុងការប្រើប្រាស់ទីអវកាស ដើម្បីត្រៀមខ្លួន ចំពោះមុខរឿងរ៉ាវ ដែលអាចកើតឡើងជាយថាហេតុ ក្នុងនោះរួមមាន គ្រាប់មីស៊ីលរំលងទ្វីបជាដើម។ ក្រសួងក៏ នឹងធ្វើការ អភិវឌ្ឍផ្កាយរណប ដែលអាចធ្វើការហោះ ឡើងដោយងាយៗជាងមុខផងដែរ។”

គួរបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសជប៉ុនមាននូវផ្កាយរណបតាមដាន ស្ថានការណ៍ចំនួន ៤ ហើយខ្លួន ក៏កំពុងតែធ្វើការអភិវឌ្ឍនូវមុខងារចាប់យក និង វិភាគរូបភាព ឲ្យបានកាន់តែប្រសើរឡើងជាងមុន ពីទីអវកាសផងដែរ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>