ភ្នំពេញ៖ ព្រះចៅអធិការ វត្តតាំងកសាងខាងជើង និងព្រះសង្ឃ រួមទាំងគណៈកម្មាធិការអាចារ្យវត្ត តាំងកសាង ខាងជើងទាំងអស់ បានប្រគល់នៅទេយ្យទាន ជាគ្រឿងបភោគបរិភោគ និងថវិកាមួយចំនួន ដល់អនុសាខា កាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ តាមរយៈលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ហែម ដារិទ្ធិ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ។ ដែលពិធីនេះប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបរិវេណ វត្តតាំងកសាងខាងជើង ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួមពីលោកស្រី អ៊ឹម ថាវី អភិបាលរង និងជាប្រធាន អនុសាខាកាកបាទក្រហមខណ្ឌ និងលោក យិន គា ប្រធានរដ្ឋបាលខណ្ឌ រួមទាំងសមាជិក សមាជិកា អនុសាខា ជាច្រើនរូបទៀតផងដែរ។
ព្រះភិក្ខធលៈសរីរោ គឹម ធួង ចៅអធិការវត្តតាំងកសាងខាងជើង បានមានសង្ឃដីកាថា កន្លងមកវត្តតាំងកសាង ខាងជើង បានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលធ្វើអំណោយនៅគ្រឿង ឧបភោគបរិភោគ ដល់ កាកបាទក្រហមចំនួន៤លើក រួចមកហើយ ដែលលើកទី១ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០០៨ បានប្រគល់ជូន អនុសាខាកាកបាទក្រហម ខេត្តកណ្តាល ជាទឹកប្រាក់ ៧,២៤៩,០០០រៀល លើកទី២នៅថ្ងៃទី២៨ឆ្នូ ឆ្នាំ២០១០ ប្រគល់ជូនអនុសាខា កាកបាទក្រហមរាជធានីភ្នំពេញ នូវទឹកប្រាក់៦៨៨០០០០ តាមរយៈលោក ប៉ា សុជាតិវង្ស និងលោកស្រី ហើយលើកទី៣ថ្ងៃទី១១ខែតុលា ឆ្នាំ២០១៣ ជូនអនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ ទឹកប្រាក់ដប់ពីរលានប្រាំបីសែនរៀល តាមរយៈលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលើកទី៤ ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៤ ប្រគល់ជូនដល់អនុសាខា កាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ តាមរយៈលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី រួមនិងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។
ព្រះអង្គបានបន្តថា អំណោយ ដែលបានឧបត្ថម្ភ ដល់កាកបាទក្រហមទាំង៤លើកនេះ សរុបជាទឹកប្រាក់ស្មើរនឹង ៤៨លាន៩សែន២ម៉ឺន៩ពាន់រៀល។
ព្រះអង្គបានបន្តថា សម្ភារដែលប្រគល់ជូន កាកបាទក្រហមនាពេលនេះមាន៖ អង្ករ២០បាវ ប្លុង ២៣ប្រដាប់, មី១០០កេស, ទឹកក្រូចទឹកផ្លែឈើ៤០កេស, ទឹកដោះគោ៧កេស, ស្ករសរ២៤កេស, ទឹកត្រីទឹកស៊ីអ៊ីវ៥០យួរ, ត្រីខកំប៉ុង៦កេស, នំ៣កេស,ទឹកបរិសុទ្ធិ២០កេស, និងបច្ច័យ២លានរៀល, ដែលសរុបទឹកប្រាក់ស្មើ ២២លាន រៀល។ ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា ព្រះអង្គនិងខិតខំបន្តចូលរួម ក្នុងសកម្មភាពការងារសប្បុរសធម៌ ជាមួយនិងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងបន្ត ការងារ បំរើជាតិ សាសនា តទៅទៀតតាមលទ្ធភាពដែលអាចធ្វើបាន។ នាពេលនោះដែរ លោក ហែម ដារិទ្ធិ អភិបាល នៃគណអភិបាលខណ្ឌ បាននិយាយនៅក្នុងពិធីថា ក្នុងនាមលោកអភិបាល នៃគណៈអភិបាល និងជា ប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ខណ្ឌខណ្ឌពោធិ៍សែនជ័យ សូមថ្លែងអរគុណ ដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃរួម គណៈកម្មការអាចារ្យតាំងកសាងខាងជើងទាំងអស់ ដែលតែងតែចូលរួម ក្នុងសកម្មភាព កាកបាទក្រហមជាបន្តបន្ទាប់ ដើម្បីយកទៅចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែជួប ការខ្វះខាត ។
លោកបានបន្តថា នេះជាលើកទី២ ហើយដែលអនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ បានទទួល អំណោយជាគ្រឿងបរិភោគ បរិភោគ និងទឹកប្រាក់មួយចំនួនផងនោះ ពីវត្តតាំងកសាងខាងជើង ហើយលោក បានថ្លែងចំពោះព្រះអង្គ ដែលមានទឹកព្រះទ័យទូលំទូលាយ ក្នុងការចែករំលែកនូវធនធានផ្ទាល់ ដល់ ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក លោកបានអំពាវនាវ ដល់បណ្តាវត្តផ្សេងៗទៀត នៅទូទាំងខណ្ឌ ពោធិ៍សែនជ័យទាំងមូល សូមឲ្យចូលរួមក្នុងវប្បធម៌ចែករំលែកនេះ ដើម្បីបានយកទៅចែកជូន ដល់ ប្រជាពលរដ្ឋរងគ្រោះ ជាបន្តបន្ទាប់ទៀត៕