Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វាយគ្នាផ្អើល ប្រជាពលរដ្ឋពេញ ភូមិព្រោះជម្លោះរឿង ជិះម៉ូតូសាចទឹក ប្រលាក់ ទូរលក់ទូរស័ព្ទ

$
0
0

ភ្នំពេញ ៖ មនុស្សពីរក្រុម ទំនងជាមានជម្លោះ បន្តិចបន្តួច គុំគួនគ្នាជាច្រើនឆ្នាំ មកហើយ គ្រាន់តែរឿង ជិះម៉ូតូសាចទឹក ប្រលាក់ទូរលក់ ទូរស័ព្ទ បន្តិចបន្តួច បង្កជាជម្លោះ វាយតប់គ្នា ឡើងផ្អើលអ្នកភូមិ និងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ នាំភាគីទាំង២ យកមកសាកសួរ ប៉ុន្តែពេលដែល នាំមកដល់ប៉ុស្តិ៍ ភាគីទាំងសង ខាងដាក់ពាក្យ បណ្តឹងទៅវិញ ទៅមកដោយ ភាគីម្ខាងប្តឹង២ ទារពាន់ដុល្លារ និងភាគីម្ខាងទៀត ប្តឹងទារ៣ពាន់ដុល្លារ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ភាគីដែលរង របួសបែកក្បាលប្តី ឈ្មោះ នឹម រតនា អាយុ២៤ឆ្នាំ មានមុខរបរលក់ទូរស័ព្ទ (រងរបួសបែកក្បាល) ប្រពន្ធឈ្មោះ សាន់ លក្ខិណា អាយុ២៥ឆ្នាំ លក់ទូរស័ព្ទ ជាមួយគ្នា(ជាស្រ្តីមានផ្ទៃពោះ) អ្នកទាំងរស់នៅ ក្នុងភូមិកើតហេតុ ចំណែក ឯភាគីម្ខាងទៀតមានគ្នា៣នាក់ គ្រាន់ស្គាល់ទី១ ឈ្មោះ និត ត្រូវជាប្តី (រងរបួសបន្តិចបន្តួច ស្នាមក្រចក) និង ម៉ិច ហីវី ត្រូវជាប្រពន្ធ មានមុខរបរលក់ទូរស័ព្ទ ក្បែរគ្នា និងប្អូនប្រុសម្នាក់ឈ្មោះ ខ្មៅ ។

ប្រភពបាន បន្តថា មុនពេលកើតហេតុ ឈ្មោះ នឹម រតនា បានជិះម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពុំចាំស្លាកលេខ ត្រឡប់មកពីផ្សារ ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ដោយសារតែមានទឹកដក់ នៅខាងមុខផ្ទះ ក៏បណ្តាលឲ្យសាច់ទឹកចេញពី កង់ម៉ូតូខ្ទាតប្រឡាក់ ទូរលក់ទូរស័ព្ទភាគីម្ខាងទៀត លក់ជាប់គ្នានោះ ទើបបណ្តាលឲ្យ ភាគីឈ្មោះ និត និង ប្រពន្ធរួមទាំងប្អូនប្រុសខឹង ច្រឡោតសួរនាំជេរ ប្រទេចគ្នារហូតឈាន ដល់វាយតប់គ្នា យ៉ាងបណ្តាលឲ្យ រងរបួសទាំងសងខាង។

ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់រួច ហើយនាំភាគីទាំងសង់ខាងនាំយកសួរនាំ ប៉ុន្តែពេល មកដល់ប៉ុស្តិ៍នគរបាល ចោមចៅ ភាគីទាំងសងខាង បានដាក់ពាក្យបណ្តឹងទៅវិញទៅមក ដោយភាគី ឈ្មោះ នឹម រតនា ដាក់ពាក្យបណ្តឹងទារ ជំងឺចិត្ត២ពាន់ដុល្លារ និងភាគីឈ្មោះ និត ពាក្យបណ្តឹងទារ ៣ពាន់ដុល្លារ ។

 បើយោងតាមភាគី ឈ្មោះ នឹម រតនា បានឲ្យដឹងថា ពួកគេពុំបានវាយភាគី ឈ្មោះ និត នោះទេ គឺភាគីឈ្មោះ និត បានស្ទុះយក កៅអីចូលវាយឈ្មោះ នឹម រតនា និងប្រពន្ធ ដល់ក្នុងផ្ទះ ដោយវាយក្បាលឈ្មោះ នឹម រតនា ១កៅអីចំក្បាលពីក្រោយ បណ្តាលឲ្យបែកហូរឈាម និងបានស្ទុះទៅធាក់ប្រពន្ធ នឹម រតនា ចំពោះ១ ជើងទៀតផង ដោយគាត់បានអះអាងថា គាត់ជាស្រ្តីមានផ្ទៃ១ខែ ។

ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ នគរបាលប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូន ភាគីទាំងសងខាងទៅកាន់ នគរបាលជំនាញ ព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការទៅ តាមនីតិវិធី ៕


Viewing all articles
Browse latest Browse all 8042

Trending Articles