Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស ខេង នឹងចាត់វិធានការ ទៅលើក្រុមបាតុករ គប់ពងមាន់ ចូលស្ថានទូត សិង្ហបុរី

$
0
0

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចាត់វិធានការយ៉ាងតឹងរឹង ទៅ លើក្រុមបាតុករ ដែលបានគប់ពងមាន់ ចូលក្នុងស្ថានទូតសិង្ហបុរី ប្រចាំរាជធានីភ្នំពេញ ។

លោក ខៀវ សុភ័គ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៤ថា លោកឧបនាយករដ្ឋមន្រ្តី ស ខេង នឹងធ្វើការត្រួតពិនិត្យ ហើយចាត់វិធានការ ទៅ អ្នកតវ៉ាម្នាក់ បានគប់ពងមាន់ ជាច្រើនគ្រាប់ទៅលើកន្លែងត្រួតពិនិត្យ និងទ្វារធំចូលក្នុងស្ថានទូត កាលពី ថ្ងៃទី២៨ ខែសីហា ជាប់ពាក់ព័ន្ធ ទៅនឹងរបាយការណ៍ ដែលបានចេញផ្សាយទាក់ទង នឹងជម្លោះ ពាណិជ្ជកម្ម រវាងក្រុមហ៊ុន D’Lotus Development Company/HLH Group និង ក្រុមហ៊ុន Shukaku Inc ។

លោកបានបញ្ជាក់ថា «យើងធ្វើការស៊ើបអង្កេត ឲ្យបានច្បាស់លាស់ ជាមុនសិន ដើម្បីចាត់វិធានការ តាមក្រោយ »។

លោកបន្តថា បន្ទាប់ពីមានការបញ្ហានេះកើតឡើងមក ខាងមន្រ្តីស្ថានទូតសិង្ហបុរី បានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរមូលដ្ឋានផងដែរ ។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២0១៤ ស្ថានទូតសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹង ការគប់ពងមាន់ ក្នុងនោះបង្ហាញថា រដ្ឋាភិបាលសិង្ហបុរី គ្មានតួនាទីណាមួយត្រូវលើកឡើង ពីភាពស្រប ច្បាប់ នៃរបាយការណ៍ជម្លោះ ពាណិជ្ជកម្មនេះដែរ។ “ទោះជាបែបនេះក្តី តួនាទីរបស់រដ្ឋាភិបាលសិង្ហបុរី គឺថា រាល់ក្រុមហ៊ុន និងបុគ្គលទាំងអស់របស់យើង ដែលកំពុងតែធ្វើពាណិជ្ជកម្ម ក្រៅប្រទេស គួរតែ អនុវត្តទៅតាមច្បាប់ នៃបណ្តាប្រទេស ដែលពួកគេកំពុងធ្វើប្រតិបត្តិការនោះ”។

សេចក្តីថ្លែងការណ៍បន្តថា “ស្ថានទូតចាត់ទុកទង្វើខាងលើនេះ ជាសកម្មភាព បំផ្លាញទ្រព្យសម្បត្តិឯកជន ដែលមិនអាចទទួលយកបានឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>