Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីជាន់ខ្ពស់ យោធាកម្ពុជា-ថៃ នឹងពិភាក្សាគ្នា អំពីបញ្ហា សន្តិសុខទូទៅ និងពលករខ្មែរ ចំណាកស្រុក

$
0
0

ភ្នំពេញៈ នាយឧត្តមសេនីយ៍ Tanasak Patimapragon មេបញ្ជាការជាន់ខ្ពស់ និងជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខសណ្តាប់ធ្នាប់ របស់ថៃ នឹងមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចំនួន ០១ថ្ងៃ គឺថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ហើយក្នុងដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងបំផុត មកកម្ពុជាបន្ទាប់ពី ប្រទេសថៃ បានជ្រើសរើស នាយករដ្ឋមន្រ្តីថ្មី ដែលបានបោះឆ្នោតដោយរដ្ឋសភា ។នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ របស់ក្រសួងការពារជាតិកម្ពុជា ។

មន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ នេះថា ក្នុងដំណើរទស្សនកិច្ច របស់លោក Tanasak នឹង ពិភាក្សាគ្នាជាច្រើន អំពីបញ្ហាសន្តិសុខទូទៅ រវាងប្រទេសទាំងពីរ (កម្ពុជា និងថៃ) ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ហើយមិនតែប៉ុណ្ណោះ ក៏នឹងនិយាយផងដែរ អំពីញ្ហាពលករខ្មែរ ចំណាកស្រុក នៅប្រទេសថៃ ។

មន្រ្តីដដែលបានបន្តថា ដំណើរទស្សនកិច្ចរបស់មន្រ្តី ជាន់ខ្ពស់យោធាថៃរូបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងគ្នានិងគ្នា បន្ទាប់ពីនាយឧត្តមសេនីយ៍ ទៀ បាញ់ បានទស្សនកិច្ចនៅប្រទេសថៃ កាលពីចុងខែ កក្កដា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ។

ប្រភពបានបញ្ជាក់ថា ”តាមខ្ញុំដឹងលោក Tanasak នឹងលើកអំពីបញ្ហាសន្តិសុខ រវាងកម្ពុជា-ថៃ និងបញ្ហា ជាច្រើនទៀត ក្នុងគោលបំណងទ្វេភាគី និងការអនុវត្តន៍លើអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរ បានធ្វើកាលពីពេលកន្លងទៅ” ។

កាលពីចុងខែ កក្កដា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានដឹកនាំប្រតិភូមួយក្រុម ទៅទស្សនកិច្ចនៅប្រទេសថៃ ខណៈដែលប្រទេសភូមិផង របងតែមួយនេះ បានកំពុងគ្រប់គ្រង ដោយរបប យោធានោះ ។ ក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានលើកឡើង អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នា ឲ្យកាន់តែប្រសើបន្ថែមទៀត ជាពិសេសសន្តិសុខជូនដល់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនៅជាប់ព្រំដែនរវាងគ្នានោះ ។

កំឡុងពេលជំនួបរបស់នាយឧត្តមសេនីយ៏ ទៀ បាញ់ និងលោក នាយឧត្តមសេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រាកន បានពិភាក្សាគ្នា ទាំងកម្រិតទ្វេភាគី និង កម្រិតតំបន់ ដើម្បីបន្តពង្រឹងពង្រីក និង លើកកម្ពស់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងកងទ័ពទាំងពីរកម្ពុជា-ថៃ ឲ្យបានកាន់តែល្អប្រសើរ។

ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរបាន ឯកភាពគ្នាថា រាល់ការដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើង រវាងប្រទេសទាំងពីរ ត្រូវរួមគ្នា ដោះស្រាយដោយសន្តិវិធី ដើម្បីនាំមកនូវផលប្រយោជន៍រួម ដល់ប្រជាជន ប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងនោះ។ តែយ៉ាងណាក៏ដោយប្រភព មិនបានបញ្ចាក់ថា ក្នុងដំណើរ ទស្សនកិច្ចរបស់លោក Tanasak នឹងត្រូវលើកអំពីបញ្ហា សំណុំរឿងប្រាសាទព្រះវិហារខ្មែរ មកនិយាយនោះ ឡើយ ជាពិសេសគឺការអនុវត្តន៍ សេចក្តីសម្រេចរបស់តុលាការ ICJ តែម្តង ៕

រូបភាព នាយឧត្តមសេនីយ៏ ទៀ បាញ់ ទៅទស្សនកិច្ចនៅថៃ


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>