ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ អណ្តែតក្នុងទឹករណ្តៅដី កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅក្នុងទឹករណ្តៅដីភូមិខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដោយពុំដឹងមូលហេតុ នៃការស្លាប់ និងអត្តសញ្ញាណនោះទេ ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបាននិយាយថា បុរសរងគ្រោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ទេ ហើយក៏មិនដឹងមូលហេតុអ្វីនោះដែរ ទើបបណ្តាលឲ្យស្លាប់នោះ មានភិនភាគ សម្បុលខ្មៅ សក់ ក្រញ៉ាញ់ ពាក់អាវសយឺតដៃខ្លី ស្លៀកខោខូវប៊ូវជើងវែង ពណ៌ខ្មៅ ។
ប្រជាពលរដ្ឋបានបន្តទៀតថា មុនពេលកើតភ្ញាក់ផ្អើលនោះ មានប្រជាពលរដ្ឋ ជាអ្នកធ្វើស្រែចំការ បាន ដើរក្បែរមាត់ស្រះទឹករណ្តៅដីនេះ ដោយមានការសង្ស័យ គាត់បានចូលទៅពិនិត្យមើលទើបប្រទះ ឃើញសពនេះតែម្តងទៅ រួចក៏ទៅជម្រាបមេភូមិ ទើបធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប្រជានគរ បាលជំនាញ ចុះទៅពិនិត្យមើលផងដែរ ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏មិនទាន់ដឹងពីមូលហេតុ និងអត្ត សញ្ញាណនោះដែរ ដោយរង់ចាំជំនាញមកពីរាជធានី ៕