Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្នងការ ខេត្ដកំពង់ចាម ជំរុញមន្ដ្រី ចុះធ្វើ អត្ដសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់តាមផ្ទះ

$
0
0

-តាមការស្ទង់មតិ ៖ ប្រជាពលរដ្ឋ មិនមានការថ្នាំងថ្នាក់ ចំពោះការបង់លុយ១ម៉ឺនរៀល នោះទេ តែសុំធ្វើឲ្យបានលឿន

កំពង់ចាម ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះ គេសង្កេតឃើញ មានប្រជាពលរដ្ឋ ដែលគ្រប់អាយុ មកធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម ជាច្រើននាក់ ហើយក៏មាន ប្រជាពលរដ្ឋផ្សេងទៀត នៅតាមបណ្ដាស្រុក មួយចំនួន ដូចជា ស្រុកព្រៃឈ ស្រុកស្ទឹងត្រង់ ស្រុកបាធាយ និងស្រុកចំការលើ បាន នឹងកំពុងនាំគ្នា ទៅចុះឈ្មោះធ្វើ អត្ដសញ្ញាណប័ណ្ណ ខាងលើនេះផងដែរ ។

ស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានថ្លែងឱ្យដឹងថា សម្រាប់ថ្ងៃនេះ មន្ដ្រីនគរបាល របស់លោក ទាំងថ្នាក់ស្នងការ និងនៅតាមបណ្ដាស្រុក បានចាប់ផ្ដើម យុទ្ធនាការ ធ្វើការអត្ដសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុត្រូវធ្វើ និងធ្វើជូន ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណ ប៉ុន្ដែជ្រុះបាត់ ឬខូច ។

ចំពោះការ មកធ្វើអត្ដសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ខាងលើនេះ ត្រូវបានលោកស្នងការ បញ្ជាក់ថា ប្រជាពលរដ្ឋ ត្រូវបង់អាករ ចំនួន១ម៉ឺនរៀល ដែលជាគោលការណ៍ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួង មហាផ្ទៃ ដែលបានកំណត់ ហើយដាច់ខាតពុំមានការ យកលើស តម្លៃនេះឡើយ ខណៈដែលប្រជាពលរដ្ឋ និងទទួលបានវិក្កយបត្រ ត្រឡប់ទៅ វិញពេល ចុះឈ្មោះធ្វើរួច និងបង់លុយនោះ។

ស្នងការនគរបាល បានបញ្ជាក់ថា ចំពោះ ការបង់ អាករ ១ម៉ឺនរៀល សម្រាប់ការធ្វើ អត្ដសញ្ញាណប័ណ្ណ ដែលជាការកំណត់របស់ រាជរដ្ឋាភិបាលនោះ ប្រជាពលរដ្ឋ ដែលត្រូវ ដែលបានស្ទាបស្ទង់ និងសួរនាំនោះ គឺពុំមានការថ្នាំថ្នាក់ ក៏ដូចជា ការតវ៉ានោះឡើយ ប៉ុន្ដែពួកគាត់ សំណូមពរឱ្យ ធ្វើអត្ដសញ្ញាណប័ណ្ណ ឲ្យបានលឿន ។

លោកឧត្ដមសេនីយ៍ បែន រត្ន័ បញ្ជាក់ថា “យើងនឹងខិតខំបំពេញ តាមសំណូមពរនេះ ធ្វើយ៉ាងណាឱ្យ បានលឿន ជូនពួកគាត់” ។

ដោយឡែក អំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខ ជារដូវរំហើយ លោកស្នងការ និង ចាត់បញ្ជូនមន្ដ្រី ទៅធ្វើអត្ដសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់ផ្ទះ ភូមិឃុំ របស់ពួកគាត់តែម្ដង ខណៈដែល បច្ចុប្បន្ន ជារដូវវស្សា មានភ្លៀងធ្លាក់ ជាហេតុធ្វើឱ្យមិនទាន់ មានប្រតិបត្ដិការនេះ កើតឡើង ។

លោកបានបញ្ជាក់ថា “ខ្ញុំនឹងចាត់មន្ដ្រីទៅ ធ្វើនៅតាមឃុំនាខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ផ្ទះពួកគាត់តែម្ដង ដោយធ្វើតាម រយៈ រង្វិលជុំ មានន័យថា ក្នុងស្រុកមួយ ៣ថ្ងៃធ្វើមួយឃុំ រួចបន្ដទៅ ឃុំមួយទៀត រហូតដល់ចប់” ។

ស្នងការនគរបាល ខេត្ដកំពង់ចាម បានបន្ដថា យុទ្ធនាការធ្វើ អត្ដសញ្ញាណប័ណ្ណនា ពេលនេះ និងពេលខាងមុខ គឺជាប្រជាពលរដ្ឋ អាចទូរស័ព្ទ រាយការណ៍ ទៅលោកផ្ទាល់តែម្ដង តាមរយៈលេខទូរស័ព្ទ ៤ខ្សែ ដែលស្នងការដ្ឋាន នគរបាលខេត្ដ ធ្លាប់ជូនដំណឹង ពីព្រោះដើម្បីទប់ស្កាត់ អំពើពុករលួយ និងការធ្វើ អត្ដសញ្ញាណប័ណ្ណ យកលុយហួសពីគោលការណ៍កំណត់ ដូចអ្វីដែលធ្លាប់កើត មានឡើង នាពេលកន្លងទៅ ហើយយុទ្ធនាការនេះ និងធ្វើឱ្យក្លាយជាគំរូ ដូចការរឹតបន្ដឹង ច្បាប់ចរាចរជើង គោកផងដែរ ។

ហើយសម្រាប់ការធ្វើអត្ដសញ្ញាណប័ណ្ណ នេះ គឺអ្នកណាមកមុនធ្វើមុន មកក្រោយធ្វើ ក្រោយ តែលោកក៏សូមអនុគ្រោះ ដល់ស្ដ្រីមានផ្ទៃពោះ អ្នកមានជំងឺ ជនពិការ និងចាស់ៗផងដែរ។

ជាចុងក្រោយ លោកស្នងការខេត្ដកំពង់ចាម ក៏សូមអភ័យទោស ដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាភូមិឃុំ មានអាយុត្រូវធ្វើ អត្ដសញ្ញាណប័ណ្ណ នោះសូមរង់ចាំ ដល់អំឡុង ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយបើសិនប្រជាពលរដ្ឋណាម្នាក់ ប្រញាប់ អាចឡើងមកធ្វើនៅ ស្នងការដ្ឋានខេត្ដ និងនៅអធិការដ្ឋាន នគរបាលស្រុក៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>