Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កិច្ចផ្សះផ្សារ វិវាទរវាង បុគ្គលិកផ្នែក បើកបរ និងភាគីក្រុមហ៊ុន រថយន្តក្រុង ភ្នំពេញ-សូរិយា ទទួលបាន លទ្ធផលស្ទើរ ១០០ ភាគរយ

$
0
0

ភ្នំពេញ៖ ជម្លោះដ៏រុំារ៉ៃជាង៦ខែ រវាងក្រុមហ៊ុន ដឹកអ្នកដំណើរភ្នំពេញសូរិយា និងបុគ្គលិក ផ្នែកបើកបររថយន្ត ទាំង១៧នាក់ បានបញ្ចប់ដោយ ការយោគយល់គ្នា ទទួលលទ្ធផលផ្លែផ្កាស្ទើរ១០០ ភាគរយ ក្រោមកិច្ច សម្របសម្រួល របស់លោក គូច ចំរើន អភិបាលខណ្ឌដូនពេញ និងដោយមានការស្នើសុំឲ្យលោក សយ សុភាព ចូលរួមផងដែរ។

កិច្ចផ្សះផ្សារទម្លុះភាពទ័លច្រក វិវាទរវាងក្រុមហ៊ុនដឹកអ្នកដំណើរ ភ្នំពេញសូរិយា និងបុគ្គលិកផ្នែកបើកបរ ទាំង ១៧នាក់ ប្រើប្រាស់ពេលវេលា១៣០ នាទី ពោលចាប់ពីម៉ោង ៥ និង៣០នាទី រហូតដល់ម៉ោង ៧ និង៤០ នាទី ព្រលប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ដោយភាគីទាំងសងខាង យល់ព្រមគ្នាឯកភាពស្ទើរ គ្រប់ចំណុច ដោយឡែក បញ្ហាតូចមួយ ដែលនៅសេសសល់ ភាគីទាំងពីរក៏នៅតែឯកភាពគ្នា គោរពតាមការសម្រេចរបស់តុលាការ និងក្រុមប្រឹក្សា អាជ្ញាកណ្តាល នៅពេលសម្រចលើកក្រោយ។

ក្នុងកិច្ចផ្សះផ្សាយនេះ ចំណុចទី១.ភាគីទាំងពីរបានយល់ព្រម ឲ្យអតីតអ្នកបើកបររថយន្តចំនួន ៣នាក់ បន្តចូលធ្វើការងាវិញ ដោយឡែក៥នាក់ទៀត គឺស្ថិតនៅក្នុងការរង់ចំា បន្តដោះស្រាយ តាមផ្លូវតុលាការ ចំពោះអតីតអ្នកបើកបររថយន្ត ៩នាក់ ដែលស្ម័គ្រចិត្តឈប់ពីការងារនោះ ភាគីទាំងពីរ បាយយល់ព្រមទូទាត់តាមនីតិវិធី នៃច្បាប់ស្តីពីការងារ ក្នុងករណីការចរចា រវាងភាគីទំាងពីរមិនស្រុះស្រួល ត្រូវប្រើប្រាស់យន្តការ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាចុងក្រោយក្នុងការទូទាត់ ហើយចំពោះការស្នើ សុំប្រាក់រំលឹក លើអតីតអ្នកបើកបររថយន្តទាំង ១៧នាក់ ទុកជូនក្រុមប្រឹក្សាអាជ្ញាកណ្តាលជាអ្នកសម្រេច។ឯចំណុច ទី២.ភាគីទាំងពីរឯកភាពគ្នាតាមការព្រមព្រៀងកន្លងមក ដែលបានចរចាគ្នានៅថ្ងៃទី១ និងទី២ ខែកញ្ញា ដែលអនុញ្ញាតឲ្យ មានការរៀបចំសហជីពជាបណ្តើរៗតាមនីតិវិធីច្បាប់។

អ្នកតាមដានស្ថានការណ៍កិច្ចប្រជុំនេះ បានលើកឡើងផងដែរ គ្រាដំបូងនៃកិច្ចផ្សះផ្សារ ភាគីទាំងសងខាង ហាក់ដូច ជា មានជំហររឹងរៀងៗខ្លួន ដោយភាគីក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនភ្នំពេញ សូរិយា យល់ព្រម ទទួលបុគ្គលិឲ្យចូលធ្វើការវិញត្រឹមតែ ៣នាក់ប៉ុណ្ណោះ សល់១៤នាក់ទៀត និងធ្វើការទូទាត់តាមច្បាប់ការងារ រីឯភាគីតំណាងសហជីព បុគ្គលិកផ្នែកបើកបរមិនយល់ព្រមតាមការលើកឡើងរបស់ភាគីក្រុមហ៊ុន ក៏ព្រោះ តែការចរចាលើកទី៣ ភាគីក្រុមហ៊ុនយល់ព្រមទទួល ៥នាក់ឲ្យចូលធ្វើការ លុះដល់ការចរចាលើកទី៤ បែរជា យល់ព្រមឲ្យចូលធ្វើការតែ២នាក់ ហើយនៅពេលចរចាលើកទី៥ នេះបែរជាយល់ព្រមត្រឹមតែ ៣នាក់ ប៉ុន្តែខណៈ កំពុងមានជំហររឹងរៀងៗខ្លួន ក្រោមកិច្ចសម្របសម្រួលរបស់លោក គូច ចំរើន អភិបាលខណ្ឌដូនពេញ និងដោយ មានការស្នើសុំឲ្យប្រើប្រាស់ រូបមន្តថ្មីមួយរបស់លោក សយ សុភាព នោះមក ភាគីទំាងសងខាង ក៏សុំសម្រាកបន្តិច ដើម្បីពិភាក្សាគ្នា។ ក្រោយពីសម្រាក់រយៈពេលប្រហែល៣០នាទី ហើយចូលមកវិញ ទទួលទាននំបុ័ងប៉ាត់តេ ជុំគ្នាភាគីទាំងពីរ ក៏បានឯកភាពគ្នា ប្រើប្រាស់រូបមន្តថ្មី របស់លោក សយ សុភាព និងលោក អភិបាលខណ្ឌ គួច ចំរើន ដោយយល់ព្រមឯកភាពគ្នា ឲ្យបុគ្គលិកផ្នែកបើកបរ ៣នាក់ បានចូល ធ្វើការងារវិញ ហើយ ៥នាក់ទៀតរង់ចំា ដោះស្រាយតាមប្រព័ន្ធតុលាការ ប្រសិនបើខាងតុលាការ សម្រេចយ៉ាង ណានោះ ភាគីនីមួយនិងយល់ព្រមតាមសាលក្រមតុលាការ ទីបំផុតស្នាមញញឹម និងសំឡេងទះដៃ ក៏បានបន្លឺឡើង ជាសញ្ញាមួយប្រាប់ថា ការចរចាតទល់មុខគ្នា ក្នុងនាមជាខ្មែរដូចគ្នានេះ បានបញ្ចប់ដោយ ការយោគយល់គ្នា ហើយទទួលលទ្ធផលស្ទើរទំាងស្រុង។

ចំពោះលទ្ធផលនេះ លោក សម្បត្តិ វ៉ន ដែលជាប្រធានសហជីព និងជាអតីតអ្នកបើកបររថយន្តក្រុង បានថ្លែងថា នៅថ្ងៃចរចានេះ គឺបានលទ្ធផលល្អ ទាំងអស់គ្នា ហើយសូមអគុណដល់អភិបាលខណ្ឌដូនពេញ និងលោក សយ សុភាព ដែលរកយុទ្ធសាស្រ្ត ឲ្យភាគីទំាងពីរដើម្បីយកទៅដោះស្រាយ បញ្ចប់កុំឲ្យមានផល ប៉ះពាល់ទាំង សងខាង។ លោក សម្បត្តិ វ៉ន បានបន្តទៀតថា “ប្រសិនថ្ងៃចរចានេះគ្មានលទ្ធផល ពួកខ្ញុំនិង ធ្វើកូដកម្ម ប៉ុន្តែថ្ងៃនេះគឺលទ្ធផលល្អ”។

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដឹកអ្នកដំណើរភ្នំពេញសូរិយា លោក សោម វុធ ក៏បានសម្តែងការរីករាយ ចំពោះកិច្ចចរចា នៅថ្ងៃនេះផងដែរ ដោយមានការគំាទ្រ រកដំណោះស្រាយ យ៉ាងខ្លាំងពីសំណាក់ លោកអភិបាល ខណ្ឌដូនពេញ និងលោក សយ សុភាព ដែលជាអ្នកសម្របសម្រួលក្នុងជម្លោះ ដែល មានរយៈពេល ៦ខែមកនេះ។ លោក បន្តថា “ថ្ងៃនេះយើងបានបញ្ចប់ជាស្ថាពរ អ្វីៗយើងបានចុះកិច្ចព្រមព្រៀង ក្នុង ដំណោះស្រាយ មួយប្រកបដោយសន្តិភាព នៅក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់លោកអភិបាល ខណ្ឌដូនពេញ ដោយគាត់មានឆន្ទៈ ដោះស្រាយរឿងនេះពិតប្រាកដ គាត់ចង់ឲ្យបញ្ចប់ចង់ឲ្យខ្មែរ និងខ្មែរត្រូវគ្នាទាំងអស់ កុំឲ្យមាន បញ្ហាអ្វីនិងគ្នា បញ្ចប់វិវាទដោយជោគជ័យ”។

តំណាងសហភាពការងារកម្ពុជា លោក ឯក សុភក្តី បានយល់ឃើញថា ការចរចានៅថ្ងៃនេះ ដោយតែការខិតខំប្រឹងប្រែងទំាងអស់គ្នា ទាំងអ្នកសម្របសម្រួល ទំាងអភិបាលខណ្ឌ ទាំងខាងក្រុមហ៊ុន និងទាំងខាងកម្មករ សុទ្ធតែជាអ្នកមានឆន្ទៈចង់ដោះស្រាយបញ្ហា ទើបឈានទៅរកដំណោះស្រាយមួយ ដោយសប្បាយ រីករាយទាំងអស់គ្នា ហើយទទួលយកដោយភាពកក់ក្តៅ នៅក្នុងការសម្រេចមួយដែលយើង យកយន្តការ កណ្តាលមួយដើម្បីធ្វើការដោះស្រាយបញ្ចប់។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ក៏បានសម្តែងការរីករាយផងដែរ បើទោះបីជាការដោះស្រាយបញ្ហានេះ អូសបន្លាយស្ទើរពាក់កណ្តាលរាត្រីក៏ដោយ ប៉ុន្តែដោយសារភាគីទាំងពីរសុទ្ធតែ មានឆន្ទៈក្នុងការដោះ ស្រាយក្នុងនាមជាខ្មែរដូចគ្នា ក្រោយការផ្តួចផ្តើមឲ្យមានការសម្របសម្រួល ភាគីទាំងពីរឈានដល់ការ ស្រុះស្រួលពិតមែន តែមិនឈានដល់ការបញ្ចប់នៅមានចំណុចសេសសល់ តែភាគីទាំងពីរបានយល់ព្រម បង្កើតឲ្យមានកិច្ចព្រមព្រៀងមួយសម្រាប់ជាផ្លូវដើរទៅរកទីបញ្ចប់នៃបញ្ហារបស់ពួកគាត់។

ក្នុងកិច្ចផ្សះផ្សាលើកទី៤ ដែលនៅសាលាខណ្ឌដូនពេញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមវត្តមាន របស់អភិបាលខណ្ឌ ដូនពេញ លោក គួច ចំរើន ដោយមានការស្នើឲ្យលោក សយ សុភាព ចូលរួមផងនោះ ភាគីវិវាទបានឯកភាពគ្នា បន្តផ្សះផ្សារបញ្ចប់បញ្ហា នៅថ្ងៃទី៤ ខែកញ្ញា នេះ ក៏ព្រោះតែនៅខ្វែងគំនិតគ្នា រឿងទទួលបុគ្គលិកចូលធ្វើការងារវិញ ក្នុងនោះក៏បានស្នើសុំឲ្យមានការចូលរួម ពីសំណាក់ក្រុមប្រឹក្សា ភិបាលក្រុមហ៊ុនផងដែរ។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានឲ្យដឹងថា ការផ្សះផ្សា ដើម្បីស្រាយបញ្ហាដែល នៅសល់មួយចំណុចតូចនេះ និងបន្តនៅល្ងាចថ្ងៃទី៤ ខែកញ្ញា។ លោកអភិបាលក៏បានសម្តែងការ សោកស្តាយ ផងដែរថា “ការពិភាក្សាគ្នាកន្លងមកយើង បានពិភាក្សាគ្នាគឺគម្លាតនៃការ ទទួលយកអតីតអ្នកបើកបរ ៥នាក់ ទៅ ៨នាក់ ដើម្បីចូលធ្វើការងាវិញ ប៉ុន្តែពេលនេះភាគីក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាចទទួលយកបាន តែ២នាក់ ប៉ុណ្ណោះ ដូច្នេះវាជាបញ្ហាដដែល”។

តំណាងក្រុមហ៊ុនភ្នំពេញសូរិយា ដឹកអ្នកដំណើរ បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាលពីម្សិលមិញ បានសម្រេច ទទួលយកអ្នកបើកបរត្រឹមតែ ២នាក់ ប៉ុណ្ណោះ ព្រោះបញ្ហាដែលធំជាងគេ គឺខ្វះខាតប្រាក់បៀវត្ស សម្រាប់បើកជូនបុគ្គលិក។

តំណាងសហជីព លោក ឯក សុភក្តី បានសម្តែងការសោកស្តាយដែរ ក៏ព្រោះតែ ការពិចារណា លើកមុនគឺស្ថិត នៅចន្លោះពី៥នាក់ ទៅ ៨នាក់ ប៉ុន្តែពេលពិចារណាជាក់ស្តែង នៅថ្ងៃនេះភាគីក្រុមហ៊ុនបែរ ជានិយាយថា យកត្រឹមតែ ២នាក់ទៅវិញ។ លោក បន្តថា “យើងគួរស្វែងរកឆន្ទៈរួម ដើម្បីទទួលបានដំណោះស្រាយ រួមមួយ ហើយយើងខ្ញុំនឹងបើកផ្លូវចរចា គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទំាងអស់ មិនថាជាផ្លូវការ ឬក្រៅផ្លូវការនោះទេ ដើម្បីយើងស្វែងរក ដំណោះស្រាយល្អប្រសើរមួយ”។

តំណាងអតីតអ្នកបើកបររថយន្ត ម្នាក់ក៏បានថ្លែងឲ្យដឹងផងដែរថា កន្លងមកពួកគាត់បានស្នើសុំ បុគ្គលិកចូល ធ្វើការវិញ ១៧នាក់ ប៉ុន្តែសុខចិត្តលាឈប់ ៩នាក់ ហើយសុំចូលធ្វើការវិញត្រឹមតែ ៨នាក់ ឥឡូវនេះខាង ក្រុមហ៊ុនបែរ ជាឆ្លើយថា បានត្រឹម ២នាក់ ដូច្នេះលោកមានការ សោកស្តាយជាខ្លាំង ហើយទុកពេលធ្វើការ ចរចាគ្នាម្តងទៀត។

ជាមួយគ្នានោះដែរ លោក សយ សុភាព ដែលត្រូវស្នើសុំឲ្យមានវត្តមាន ក្នុងកិច្ចផ្សះផ្សានោះ ក៏បានលើកឡើងថា ដើម្បីឲ្យកិច្ចផ្សះផ្សា ស្រាយបញ្ហានេះ មានប្រសិទ្ធិភាព លោក បានស្នើសូមឲ្យការផ្សះផ្សា លើកក្រោយ មានវត្តមានតំណាង ក្រុមប្រឹក្សាភិបាល ឬក៏ក្រុមប្រឹក្សាភិបាលផ្ទាល់ ដើម្បីចូលរួមចរចា ជាមួយតំណាងអតីតអ្នក បើកបររថយន្ត និងតំណាងសហជីក។

លោក សយ សុភាព បានលើកឡើងទៀតថា “វិធីនេះយើងនឹងអាចធ្វើការសម្របសម្រួល បានច្រើន ព្រោះយើង អាចស្តាប់គ្នាបានច្រើន យល់ចិត្តគ្នាបានច្រើន រវាងភាគីក្រុមហ៊ុន និងតំណាងអតីតអ្នកបើកបររថយន្ត”។
ក្រោយកិច្ចពិភាក្សាផ្សះផ្សាគ្នា ភាគីទំាងពីរបានឯកភាពគ្នា ធ្វើការចរចាចង្អៀតបន្ត រវាងភាគីតំណាងក្រុមហ៊ុន និងភាគីតំណាងសហជីព នៅល្ងាចនេះ ហើយកំណត់ល្ងាចថ្ងៃទី៤ ស្អែកនេះ បន្តផ្សះផ្សាគ្នា ដោយមានវត្តមាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តំណាងសហជីព តំណាងអ្នកបើកបររថយន្ត ទំាង១៧នាក់ ក្រោមអធិបតី លោកអភិបាល ខណ្ឌដូនពេញ គួច ចំរើន ហើយក៏នៅតែស្នើសុំឲ្យលោក សយ សុភាព បន្តចូលរួមផងដែរ។

សូមរំលឹកថា ក្នុងជំនួបផ្សះផ្សា ឈរលើស្មារតីយោគយល់គ្នា ដើម្បីរកផ្លូវទម្លុះភាពទ័លច្រក ស្រាយបញ្ហា វិវាទនៅថ្ងៃទី២ ខែកញ្ញា ម្សិលមិញនេះ ភាគីទាំងពីរ បានឯកភាពគ្នាឲ្យបង្កើត អនុស្សារណៈយោគយល់គ្នា និងបោះឆ្នោតជ្រើសរើស សហជីពឡើងវិញ ប៉ុន្តែជាមួយគ្នានេះ ក៏នៅមាន ចំណុច មិនទាន់សះជានោះដែរ នៅត្រង់ចំណុចភាគី តំណាងអតីតអ្នកបើកបរ រថយន្តស្នើសុំដាក់មនុស្ស៨ នាក់ឲ្យចូលបម្រើការងារវិញ ហើយ៩ នាក់ទៀតយល់ព្រមឈប់ពីការងារ ប៉ុន្តែខាងភាគីក្រុមហ៊ុន យល់ព្រមទទួលត្រឹមតែ ៥នាក់ ប៉ុណ្ណោះ នៅពេល កំពុងចរចា ដោយទុកពេល ដើម្បីសុំការសម្រេចពី ក្រុមប្រឹក្សា ភិបាលក្រុមហ៊ុនក្នុងការទទួល ដោយឡែកអតីត អ្នកបើកបររថយន្ត ដែលស្ម័គ្រចិត្ត សុំឈប់ពីការងារ ក្រុមហ៊ុន និងទូទាត់តាមច្បាប់ការងារ ។

សូមបញ្ជាក់ថា បុគ្គលិកជាអ្នកបើកបរ នៃក្រុមហ៊ុនរថយន្ដក្រុងភ្នំពេញសូរិយា ចំនួន ១៧នាក់ ត្រូវបាន ក្រុមហ៊ុនធ្វើការ បណ្ដេញចេញពីការងារ ហើយបើតាមការអះអាង ការបណ្ដេញចេញខាងលើនេះ គឺ ដោយសារ តែក្រុមហ៊ុនបានដឹងថា បុគ្គលិកទាំង ១៧នាក់ខាងលើ បាននាំគ្នាបង្កើតសហជីព ដែលជា ការមិនពេញចិត្ដ របស់ក្រុមហ៊ុន ។ ក្រោយការបណ្ដេញ ចេញបុគ្គលិកទាំង ១៧នាក់ខាងលើ បាននាំគ្នា ធ្វើបាតុកម្មជាបន្ដបន្ទាប់ ដើម្បីទាមទារបានចូល បម្រើការងារវិញ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់រកច្រកឃើញនៅឡើយទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>