Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

G7 គ្រោងបើកកិច្ចប្រជុំថ្មី ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៊ី

$
0
0

យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ គ្រោងជួប ប្រជុំក្នុងឱកាស នៃកិច្ចប្រជុំមហាសន្និបាតយូអិន នៅក្នុងទីក្រុងញូយ៉ក នៅចុងខែកញ្ញា ដើម្បីនិយាយពីការដាក់ ទណ្ឌកម្មប្រឆាំងរុស្ស៊ី ពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ បានឲ្យដឹងថា កិច្ចប្រជុំរបស់បណ្ដាប្រទេស  G7 ក្នុងគោលបំណងបញ្ជាក់ឲ្យឃើញនូវកិច្ចសម្របសម្រួលជិតស្និទ្ធ ក្នុងការផ្ដល់ស្ថេរភាពជុំវិញស្ថានភាពនៅក្នុង ប្រទេសអ៊ុយក្រែន និងជំរុញឲ្យប្រទេសរុស្ស៊ី ដាក់គំនាបលើក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ឲ្យ គោរពបទឈប់បាញ់ ដែលជាកិច្ចព្រមព្រៀងមួយ ជាមួយនឹងរដ្ឋាភិបាលអ៊ុយក្រែន។

ប្រទេសរុស្ស៊ីត្រូវបានដកចេញពីសមាជិកប្រទេសមានសេដ្ឋកិច្ចរីកចម្រើន (G8) ដោយសារតែរុស្ស៊ី បានដណ្តើម យកតំបន់គ្រីមៀ នៅភាគខាងត្បូងអ៊ុយក្រែន។ ដូច្នេះប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន មិនមានវត្តមានរបស់រុ ស្សីទៀតទេ ពេលបច្ចុប្បន្ននេះ។ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ពេលបច្ចុប្បន្នមានតែប្រាំពីរប៉ុណ្ណោះ រួមមាន  អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និង សហរដ្ឋអាម៉េរិក ដែលគេហៅថា G7។

រដ្ឋមន្រ្តីការបរទេស នៃប្រទេស G7 ត្រូវបានគេរំពឹងថា នឹងរិះគន់ពីអ្វីដែលប្រទេសអ៊ុយក្រែន បានហៅថា ជា «ការ លុកលុយមួយ» ទៅលើតំបន់ភាគខាងកើតរបស់ខ្លួន ដែលកំពុងធ្វើឡើង ដោយប្រទេសរុស្ស៊ី និងអំពាវនាវឲ្យមាន ការដោះស្រាយវិបត្តិនេះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ពួកគេក៏ទំនងជានឹងពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៉ីរ៉ាក់ ជាកន្លែង  ដែលក្រុមសកម្មប្រយុទ្ធឥស្លាមកំពុងប៉ះបោរ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images