ប៉េកាំង ៖ តាមការវិភាគ ពីក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បានលើកឡើងថា សន្ទុះនៃការលក់ទូរស័ព្ទ iPhone នឹងកើនឡើង សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន ។
នៅថ្ងៃពុធនេះ ក្រុមហ៊ុន Apple នឹងបង្ហាញទូរស័ព្ទ iPhone ដែលជាស៊េរីថ្មីរបស់ខ្លួន ជាមួយនឹង នាឡិកា ដៃដ៏ឆ្លាតវៃ នៅក្នុងព្រឹត្តិការណ៍ Cupertino ដែលរៀបចំឡើង នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ។
លោក Yan Zhanmeng អ្នកវិភាគមួយរូប មកពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានលើកឡើងថា សម្រាប់ទូរស័ព្ទដៃចល័ត iPhone ជាទីពេញនិយម ជាមួយអេក្រង់៤,៧ និង៥,៥អ៊ីង ហើយទូរស័ព្ទនេះ បើធៀបនឹងទូរស័ព្ទ ដែលមានអេក្រង់តូចជាងនេះវិញ គឺអ្នកប្រើប្រាស់ទាំងឡាយចូលចិត្តខ្លាំងណាស់ ។
លោក Yan បានបញ្ជាក់ថា "មានម៉ាកជាច្រើនទៀត ដែលមានអេក្រង់ធំៗ ប៉ុន្តែសម្រាប់ Apple គឺប្រសើរ ណាស់ សម្រាប់ការប្រើប្រាស់ក្នុងពេលសន្ទនា នេះជាទំហំដែលសមរម្យ" ។ លោកបានបន្ថែមថា "ទូរ ស័ព្ទដៃដែលមានអេក្រង់កាន់តែធំ អ្នកប្រើប្រាស់និយមប្រើច្រើន ព្រោះអ្នកប្រើប្រាស់គិតថា វាមាន ប្រយោជន៍ច្រើនយ៉ាង" ។
សម្រាប់នៅលើទីផ្សារ ក្នុងប្រទេសចិន Apple ជាក្រុមហ៊ុនដែលទទួលបាន ទីផ្សារលំដាប់លេខ២ ព្រោះ ថា បណ្តាអ្នកប្រើប្រាស់ភាគច្រើន បាននិយមប្រើអេក្រង់ធំៗ ដែលផលិតឡើងដោយក្រុមហ៊ុន Samsung និង Xiaomi ៕