បន្ទាយមានជ័យ ៖ ក្រោយបញ្ចប់ ការចុះទៅ សួរសុខទុក្ខ និងចែកអំណោយ ដល់មន្រ្តី នគរបាល នៅវរៈ៨១៥ កាលពីម្សិលមិញនោះ នៅព្រឹក និងរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានបន្តចុះទៅ សួរសុខទុក្ខ និងចែក អំណោយបន្ត ជូនដល់មន្រ្តី នគរបាល នៅវរៈ ចំនួន២ ទៀត រួមមាន វរៈ លេខ៨៩១ វរៈ៩១១ និងវរៈលេខ ៨០៧ ដើម្បីជាការលើក ទឹកចិត្ត និងពង្រឹង ការងារ ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ។
កាលពីវេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំប្រតិភូ សំណេះ សំណាល នៅទីបញ្ជាការដ្ឋានវរៈ ៨៩១ ហើយបានឧបត្ថម្ភ អំណោយអង្ករ ១.១៥០គក្រ ត្រីខកំប៉ុង ០៦ កេសធំ មី០៦កេសធំ និងមី ២០កេសតូច ទឹកក្រូច ២០កេស ទឹកត្រី ទឹកស៊ីអ៊ីវ ៣០យួរ ថវិការ ១.៣០០.០០០រៀល ។
ជាមួយគ្នានេះ លោកស្នងការ ក៏បានបន្ត ដំណើរ នៅទីបញ្ជាការដ្ឋានវរៈ ៩១១ ដោយ បានឧបត្ថម្ភ អំណោយជា អង្ករ១ តោន ត្រីខកំប៉ុង៣០កេស និងមី៣០កេស ទឹកត្រី ទឹកស៊ីអ៊ីវ ៦០យួរ ទឹកសុទ្ធ ៦០យួរ ថវិការ ១.៣០០.០០០រៀល ។ លោកស្នងការខេត្ត បានផ្តល់ថវិកា ដល់
ដោយឡែក នៅវេលា ម៉ោង ១៖៣០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ លោកស្នងការ ក៏បានបន្ត ដឹកនាំប្រតិភូ ជួបសំណេះសំណាល នៅទីបញ្ជាការការដ្ឋានវរៈ ៨០៧ ដោយបានឧបត្ថម្ភ សម្ភារៈ និងថវិកាផ្ទាល់ខ្លួន រួមមាន អង្ករ១៨ការុង ត្រីខកំប៉ុង ០២កេសតូច មី ១៨កេសតូច ទឹកត្រីទឹកស៊ីអ៊ីវ ៣០យួរ ទឹកសុទ្ធ ២៣យួរ សរុបថវិកា ២.៧៣០.០០០ រៀល និងផ្តល់ ថវិកាបន្ថែម ១.៣០០.០០០រៀល ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ស្នងការ ក៏បាន ចូលរួម នៅក្នុងពិធី ដាំកូនឈើ ផងដែរ ដើម្បីលើកកម្ពស់ បញ្ហាបរិស្ថាន ។
លោកស្នងការ ខេត្ត ក៏បាននាំក្រុមគ្រូពេទ្យ ដែលជាមន្រ្តីនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ចុះទៅពិនិត្យ សុខភាព ជូនមន្រ្តីនគរបាល ដែលនៅ តាមវរៈទាំង នោះផងដែរ ។
នៅក្នុងពិធី ចុះសួរសុខទុក្ខ មន្រ្តីនគរបាល នៅតាមវរៈ ទាំងនេះ លោកឧត្តមសេនីយ៍ ស្នងការ បានជំរុញ និងណែនាំ ដល់កងកម្លាំង ទាំងអស់ ត្រូវបំពេញ ការងារ ប្រកបដោយ ប្រសិទ្ធភាព និងការទទួល ខុសត្រូវខ្ពស់ សម្រាប់ថែ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។
លោកស្នងការ បានប្រាប់ទៅមន្រ្តី នគរបាល នៅក្នុងវរៈ ទាំងនោះ ឲ្យចុះល្បាត ជាប្រចាំដើម្បី ទប់ស្កាត់រាល់ បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង ជាពិសេសនោះ គឺការទប់ស្កាត់ ពលករចំណាក ស្រុកដែល តែងតែ ចង់ទៅធ្វើការងារ នៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ។
ការចុះទៅសួរសុខទុក្ខ និងពង្រឹងការងារ របស់កម្លាំងនគរបាល តាមវរៈខាងលើ របស់លោកស្នងការ បានធ្វើឡើងដោយមាន ការចង្អុល ណែនាំ ពីសំណាក់អគ្គស្នងការ នគរបាលជាតិ និងអគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន គណៈបញ្ជាការស្រាល នគរបាលជាតិប្រចាំភូមិភាគទី 4.5 នាយឧត្តមសេនីយ៍ ខេង សុមេធ៕