Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ក្រុងប៉ោយប៉ែត ធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ បង់ថ្លៃអាករ ត្រឹម១ម៉ឺនរៀល

$
0
0

បន្ទាយមានជ័យៈ មន្ត្រីនគរបាលក្រុងប៉ោយប៉ែត ទាំងថ្នាក់អធិការក្រុង និងមន្ត្រីនគរបាលតាមបណ្តាប៉ុស្តិ៍ បានធ្វើអត្តសញ្ញាប័ណ្ណ ជូនប្រជាពលរដ្ឋ បានជាច្រើននាក់ ដែលគ្រប់អាយុត្រូវធ្វើ  ហើយការធ្វើអត្តសញ្ញាប័ណ្ណ ខាងលើនេះ ប្រជាពលរដ្ឋមានកាតព្វកិច្ច បង់ថ្លៃអាករចំនួន១ម៉ឺនរៀល ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល។

យុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានប្រព្រឹត្ត ដោយរលូន និងគ្មានបញ្ហា ណាមួយកើតឡើងនោះទេ ជាពិសេសការរិះគន់ ក៏ដូចជា ការតវ៉ា ពីថ្នាក់ប្រជាពលរដ្ឋ ចំពោះការបង់ថ្លៃអាករ ចំនួន១ម៉ឺនរៀលនោះ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ  សុផល បានថ្លែងឲ្យដឹងថា ដំណើរការនៃការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជួនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានដំណើរការដោយរលូន នៅតាមគោលដៅនានា ពោលគ្មាន មន្ត្រីនគរបាលរបស់លោក ណាម្នាក់ហ៊ានយកតម្លៃលើសពី១ម៉ឺនរៀល ដែលជាការកំណត់ របស់រាជរដ្ឋាភិបាល នោះឡើយ។

អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានព្រមានទុកជាមុនទៅលើមន្ត្រីនគរបាលរបស់លោក ដែលចុះធ្វើ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដាច់ខាតត្រូវគោរពគោលការណ៍ របស់រាជរដ្ឋាភិបាល ហាមគៀបសង្កត់ និងតម្រូវឲ្យប្រជាពលរដ្ឋបង់ថ្លៃអាករ លើសនោះឡើយ ហើយបើសិនមន្ត្រីនគរបាលរូបណាហ៊ាន ប្រព្រឹត្តអំពើបែបនេះ នោះនឹងត្រូវទទួលការពិន័យជាក់ជាមិនខានឡើយ។

ជាមួយគ្នានេះ លោកអ៊ុំ សុផល  បានបិទសេចក្តីជួនដំណឹងនៅតាមកន្លែងធ្វើអត្តញ្ញាណប័ណ្ណដោយប្រាប់លេខ ទូរស័ព្ទ របស់លោកដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្រុងប៉ោយប៉ែត ពេលមានបញ្ហា ឬឃើញភាព មិនប្រក្រតីណាមួយកើត ឡើងនោះ អាចទូរស័ព្ទប្រាប់លោកភ្លាម។

យ៉ាងណាក៏ដោយបើតាមការបញ្ជាក់ របស់លោកអធិការ គ្មានប្រជាពរដ្ឋណាម្នាក់ នៅក្រុងប៉ោយប៉ែត មានការតវ៉ា ឬធ្វើការរិះគន់ មន្ត្រីនគរបាលដែលធ្វើអត្តសញ្ញាណប័ណ្ណ នោះឡើយ។

គួរកត់សម្គាល់ថា ការយកលុយថ្លៃហួសហេតុពេក និងលើសពីគោលការណ៍ដែលបានកំណត់របស់ រាជរដ្ឋាភិបាលនោះ ត្រូវបានគែមើលឃើញថាកើតមានឡើងតាមបណ្តា រាជធានីខេត្តមួយចំនួន រហូតដល់ មានបទបញ្ជាពីថ្នាក់លើ ឲ្យចុះមកស្រាវជ្រាវ និងធ្វើការស៊ើបអង្កេតទៀតផង ដូចជាករណីប្រធានការិយាល័យសត្ថិ និងអត្តសញ្ញាណប័ណ្ណ នៅខេត្តកំពង់ចាមជាដើម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>