ភ្នំពេញៈ ក្រុមអជីវករ ដែលត្រូវបាន គយថៃចាប់យកទំនិញ ជាង១០០០តោននោះ បានរៀបរាប់ថា ទំនិញរបស់ពួកគាត់ ដែលត្រូវបានក្រុមគយថៃ ចាប់នោះ បើគិតជាទឹកប្រាក់ស្មើនឹង ១២លានដុល្លារ។
អាជីវករខ្មែរម្នាក់បានបញ្ជាក់ថា ថៃបានចាប់ទំនិញ របស់ពួកគេកន្លងទៅ ជាងមួយពាន់តោននេះ បើគិតជាតម្លៃស្មើនឹង ១២លានដុល្លារ។ ពួកគាត់សូមអំពាវនាវឲ្យរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយដោះស្រាយ យកទំនិញរបស់ពួកគាត់មកវិញ បន្ទាប់ពីត្រូវបាន គយថៃបានចាប់ទំនិញរបស់ពួកគាត់។
គួរបញ្ជាក់ថា នៅរយៈពេលថ្មីៗនេះ គយថៃបានចាប់ទំនិញរបស់អាជីវករខ្មែរ ទាំងអជីវករថៃ ហើយនៅរសៀលថ្ងៃទី ១២ ខែកញ្ញានេះ អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការចរចា ប៉ុន្តែភាគីថៃបានសន្យាថា ពួកគេនឹងផ្តល់ដំណឹង នៅសប្តាហ៍ក្រោយ ដោយមិនទាន់បានបញ្ជាក់អំពីលទ្ធផលនៅឡើយទេ៕