ភ្នំពេញៈ ជនមិនស្គាល់មុខ៤មុននាក់ បានជិះម៉ូតូប្លន់ម៉ូតូ និងទូរស័ព្ទ១គ្រឿង ពីនិស្សិតស្រីម្នាក់ ខណៈកំពុងធ្វើ ដំណើរពីកន្លែងធ្វើការ ទៅផ្ទះនៅ ម៉ោងប្រមាណ៩ និង៤០នាទី យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុចខាងក្រោយអាគារពាណិជ្ជកម្មអែតវ៉ូត ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ប៉ែន ដានី ជានិស្សិតនៃសកលវិទ្យាល័យផ្នែកគ្រប់ គ្រង ហើយជាបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយ ត្រូវបានក្រុមជនប្រដាប់អាវុធប្លន់យកម៉ូតូម៉ាកវេវ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1AX-9072 រួមនិងទូរស័ព្ទដៃមួយគ្រឿងម៉ាកSamsung Galaxy S2 មួយគ្រឿង។
យោងបានការរៀបរាប់របស់នារីរងគ្រោះបានឲ្យដឹងថា នាងត្រូវបានក្រុមប្រដាប់អាវុធមានគ្នា៤នាក់ ធ្វើសកម្មភាព យកកាំភ្លើងភ្ជង់យកម៉ូតូ និងទូរស័ព្ទដៃ រួចក៏នាំគ្នារត់បាត់អស់។ នារីរងគ្រោះ បន្តទៀតថា នាងមិនបានស្គាល់ពីអត្ត សញ្ញាណជនសង្ស័យទាំង៤នាក់នោះទេ ហើយក៏មិនដឹងថាជនទាំងនោះជិះម៉ូតូម៉ាកអ្វី ធ្វើសកម្មភាពដែរ ភ្លាមៗនោះ នារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរប៉ុស្តិ៍ទឹកថ្លា ដើម្បីសុំកិច្ចអន្តរាគមស្រាវជ្រាវរកជនល្មើសផ្តន្ទាទោស តាមនីតិវិធី៕