ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជា តំណាងរាស្រ្តមណ្ឌលស្វាយរៀង រូមជាមួយលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្នងការ ស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ប្រធានអនុប្រធានមន្ទីរនានា ក្នុងខេត្ត និងប្រជាពលរដ្ឋ ជាច្រើនទៀត បានរៀបចំពិធីកាន់បិណ្ឌនៅវត្តជម្ពូព្រឹក្សា ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ក្នុងឱកាសនេះ លោកស្រីបានប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៥២អង្គ ។
លោកស្រីក៏បានមានប្រសាសន៍ថា នៅពេលនេះ គឺជាការសាងកុសល រួមជាមួយគ្នាទៅតាមទំនៀមទម្លាប់ នៃព្រះពុទ្ធសាសនាខ្មែរយើង ។
លោកស្រីក៏បានបញ្ជាក់ទៀតថា ការចូលរួមកាន់បិណ្ឌ ប្រគេនចង្ហាន់ដល់ ព្រះសង្ឃ នាពេលនេះក៏ជាការ ធ្វើបុណ្យ ដើម្បីឧទ្ទិសកុសល ដល់បុព្ធការីជន និងសាច់ញាតិ ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ រក្សាសុខភាព ការពារនូវជម្ងឺឆ្លងផ្សេងៗ ពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ៕