Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក កឹម សុខា ប្រើឋានៈជា «ប្រធានស្តីទីរដ្ឋសភា» លើកដំបូងក្នុងជីវិត នយោបាយ ទៅកាន់បិណ្ឌ នៅខេត្តកំពង់ឆ្នាំង

$
0
0

ភ្នំពេញ៖ លោក កឹម សុខា ដែលពីមុនធ្លាប់តែប្រើតួនាទីថា ជាប្រធានស្តីទី នៃគណបក្សសង្រ្គោះជាតិ ក្រោយពេល អវត្តមានលោក សម រង្ស៊ី នៅក្នុងស្រុកនោះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ លោកមិនបានប្រើពាក្យថា «ប្រធានស្តីទីគណបក្សសង្រ្គោះជាតិទៀតទេ» គឺលោកជំនួសមកប្រើពាក្យ «ប្រធានស្តីទីរដ្ឋសភា» វិញម្តងហើយ មើលទៅរាងមានក្រេឌីតជាងពាក្យ «ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ»។

ពាក្យ «ប្រធានស្តីទីរដ្ឋសភា» នេះ ត្រូវបានលោករំលេចឡើងនៅក្នុងឱកាសរូបលោកអញ្ជើញទៅកាន់បិណ្ឌនៅវត្ត «ភ្នំសន្ទួច» ក្នុងភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ តំណែង «ប្រធានស្តីទីរដ្ឋសភា» របស់លោក កឹម សុខា ត្រូវទទួលបានដោយស្វ័យប្រវត្តិគ្រា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អវត្តមានពីក្នុងប្រទេសកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំអាយប៉ា នៅប្រទេសឡាវ។

លោក កឹម សុខា នៅលើទំព័រហ្វេសប៊ុករបស់លោក បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានស្ដីទីរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំ កឹម សុខា និងអ្នកតំណាងរាស្ត្រ បានចូលរួមកាន់បិណ្ឌទី៥ នៅវត្ត “ភ្នំសន្ទច” ស្ថិតនៅ ភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃ៥រោជ ខែភទ្របទ ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសៅរ៍ ទី ១៣ ខែកញ្ញា ឆ្នាំ២០១៤ ជាមួយពុទ្ធបរិស័ទ តាជី យាយជីប្រមាណជា ២៥០នាក់»។

លោក កឹម សុខា ត្រូវបានគេមើលឃើញថា នៅចុងឆ្នាំ២០១៤នេះ យីអ៊ុនឡើងស្រឺតៗតែម្តង បើធៀបនឹងលោក សម រង្ស៊ី គឺខុសគ្នាឆ្ងាយណាស់។ ដូចការទទួលតំណែងអនុប្រធានរដ្ឋសភា អាចអង្គុយនៅលើកៅសាឡុងស៊ី វិល័យ និងខ្ពស់ជាងសមាជិកសភា ១២០រូបផ្សេងទៀត ហើយនៅថ្មីៗនេះ លោកបានជួយយិតយោងមនុស្សជំនិត របស់លោក រហូតដល់ទៅ២១នាក់ ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការផ្ទាល់ ជួយពួកគេបានទទួលប្រាក់ខែពីរដ្ឋ ដើម្បី ចិញ្ចឹមជីវិត ត្បិតខិតខំតស៊ូជាមួយលោកអស់ច្រើនឆ្នាំ។  មិនត្រឹមតែតំណែងអនុប្រធាននោះទេ ពេលដែលសម្តេច ហេង សំរិន មិននៅក្នុងប្រទេសកម្ពុជា លោក កឹម សុខា អាចទទួលបានតួនាទីជាប្រធានរដ្ឋសភាស្តីទី ដោយស្វ័យ ប្រវត្តិថែមទៀត ដូច្នេះពេលលោកអញ្ជើញទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ជាមួយនឹងតួនាទីជាប្រធានរដ្ឋសភា ស្តីទី គឺលោកមានកិត្តិយសថ្លៃថ្នូរជាង ការប្រើតួនាទីជាប្រធានស្តីទីបក្សសង្រ្គោះជាតិ ហេតុនេះហើយទើបថ្ងៃទី១៣ ខែកញ្ញា នេះ គេសង្កេតឃើញលោក កឹម សុខា រំលេចពាក្យប្រធានស្តីទីរដ្ឋសភានេះឡើង៕


Viewing all articles
Browse latest Browse all 8042

Trending Articles


FLASHBACK WITH SIRASA FM AT GALGAMUWA 2022


Mp3 Download: Mdu - Mazola


Imitation gun was fired at motorist in Leicester road-rage incident


Ndebele names


MCKINNEY EMALINE “EMMA” OF WES...


Okra & Motia — The Workshop (Prod by Hammer)


Skint TV teen to be sentenced


Moondru Mudichu 19-09-2017 – Polimer tv Serial


YOSVANI JAMES Arrested by Miami-Dade County Corrections on Jan 10, 2017


Stories • Goddess Stepmom



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>