Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្រ្តីក្រសួងការងារ ដឹកនាំមន្រ្តី ចូលរួមកាន់បិណ្ឌ នៅវត្តទូលទំពូង វេនទី១០

$
0
0

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ បានដឹកនាំមន្រ្តីក្រសួងការងារមួយចំនួន ចូលរួមកាន់បិណ្ឌ វេនទី១០ នៅវត្តទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

នៅក្នុងដំណើរកាន់បិណ្ឌនេះ លោកបណ្ឌិត បាននាំយកនូវបច្ច័យ មួយចំនួន ប្រគេនជូនព្រះសង្ឃ តាជីយាយជី នៅវត្តទួលទំពូង ក្នុងនោះ មានព្រះសង្ឃ ៩៨អង្គ ក្នុងមួយអង្គទទួលបាន បច្ច័យ១ម៉ឺនរៀល យាយជីតាជី ៣០នាក់ ក្នុងម្នាក់ៗ ទទួលបាន ទឹកប្រាក់១ម៉ឺនរៀល សន្តិសុខ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល អ្នកអនាម័យ៤នាក់ ក្នុងម្នាក់២ទទួលបានថវិកា១ម៉ឺនរៀល និងបច្ច័យជួសជុលក្នុងវត្ត ចំនួន ២.២៦០.០០០រៀលផងដែរ ដែលសរុបទឹកប្រាក់ ១០.០៤០.០០០រៀល ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តទួលទំពូង ដោយលើកឡើងពីភាពរីកចម្រើន និងស្ថិតស្ថេ ផ្នែកពុទ្ធចក្រ ដែលកើតឡើងស្របគ្នា នឹងការរីកចម្រើន ឥតឈប់ឈរ នៅក្នុងប្រទេសកម្ពុជា ។ ទោះជាយ៉ាងណាលោកអំពាវនាវឱ្យពុទ្ធបរិស័ទ ទាំងអស់ ចូលរួម កាន់បិណ្ឌដាក់បាត ឱ្យបានគ្រប់ៗគ្នា ជាពិសេសឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ។

សូមបញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមប្រពៃណីនៃ ព្រះពុទ្ធសាសនា ដ៏សំខាន់បើតាម ជំនឿ តរៀងមក បុណ្យនេះគេធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនទៅ វិញ្ញាណក្ខ័ន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការ ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ រួមនឹងវិញ្ញានក្ខ័ន្ធ របស់វីរៈបុព្វបុរសអ្នកស្នេហាជាតិ សូមឱ្យ ទទួលបាន នូវមនុញ្ញផល និងទៅសោយសុខក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ហើយងាកក្រោយឱ្យពរជ័យ ដល់អ្នក ដែលកំពុងរស់រាន មានជីវិត នាសព្វថ្ងៃនេះ ឱ្យទទួលបាននូវ សេចក្តីសុខ និងសេចក្តីរីកចំរើនគ្រប់ប្រការ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>