ក្រចេះ៖ លោក ហង់ ចាន់ឌី អភិបាលក្រុងក្រចេះ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ បានចុះសួរសុខទុក្ខលោក គ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ទាំងពីរវិទ្យាល័យក្នុងក្រុងក្រចេះ ព្រមទាំងនាំយកថវិកា ១៦០០ដុល្លារ ដែលជា អំណោយរបស់លោកទេសរដ្ធមន្ត្រី អឺម ឈុនលឹម រដ្ធមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី«១២» ១៦នាក់។
លោកគ្រូ អ្នកគ្រូទាំង ១៦នាក់ ទទួលបានម្នាក់ៗ ១០០ដុល្លារ។ បើតាមលោក ហង់ ចាន់ឌី បានបញ្ជាក់នៅលើ ប ណ្តាញសង្គមហ្វេសប៊ុកថា ថវិកានេះ ជាការលើកទឹកចិត្ត និងដឹងគុណលោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ ប្រឹងប្រែងបង្រៀនសិស្សទី១២ ដើម្បីត្រៀមប្រលងបាក់ឌុបលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែ តុលា ឆ្នាំ២០១៤៕