Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បង្ក្រាបជនសង្ស័យ ៧នាក់ ពីបទឆក់ ទទួលផល ចោរកម្ម និងចែកចាយ គ្រឿងញៀន

0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បង្ក្រាបបាន ជនសង្ស័យចំនួន៧នាក់ ក្នុងថ្ងៃតែមួយ ប្រតិបត្តិការនេះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងក្រុងប៉ោយប៉ែត ក្រោមការដឹកនាំកម្លាំងលោក អ៊ុំ សុផល អធិការដ្ឋាននគរបាលក្រុង និងក្រោមការចង្អុលបង្ហាញ លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ សុផល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤នេះថា ជនសង្ស័យខាង លើ នេះ ត្រូវបានកម្លាំង នគរបាលស្រាវជ្រាវជាច្រើនថ្ងៃ ទើបឈានមកដល់ការឃាត់ខ្លួន បាន សម្រេច ។

លោកអធិការបានបន្តថា ជនសង្ស័យទាំង៧នាក់ ទី១,ឈ្មោះ ទូច ឆៃឆន្នះ ភេទប្រុស អាយុ២៩ឆ្នាំ  ទី២,ឈ្មោះ គង់ សុខេង ភេទប្រុស អាយុ៤៦ឆ្នាំ  សមត្ថកិច្ចបានដកហូតបានវត្ថុតាង ១គ្រឿង ម៉ាក់ហុងដាស្គុបពី ពណ៌ស គ្មានស្លាកលេខពីបទទទួលផលប្រយោជន៍ចោរកម្ម។ ទី៣,ឈ្មោះយ៉ាវ ប៊ុនរត័្ន ភេទប្រុស អាយុ២៣ឆ្នាំ ទី៤ ,ឈ្មោះសូ បូទុំ ភេទប្រុស អាយុ២៦ឆ្នាំ ទី៥, ឈ្មោះ លី ប៊ុនធឿន ភេទប្រុស អាយុ២៤ ឆ្នាំ ឃាត់ខ្លួនពីបទឆក់ ។

ទី៦, ឈ្មោះ លី ម៉េងគង់ ភេទប្រុស អាយុ២១ ចែកចាយគ្រឿងញៀន និងទី៧ សូត្រ វរះ ភេទប្រុស អាយុ២១ឆ្នាំ ប្រើប្រាស់គ្រឿងញៀន និងបានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទឹកកកចំនួន៤ថងតូចៗ  ជនសង្ស័យ ទាំង៧នាក់នេះ មានលំនៅដ្ឋានក្រុងប៉ោយប៉ែត ។

ក្រោយពីខ្លួនជនសង្ស័យខាងលើនេះបានសារភាព ចំពោះមុខសមត្ថកិច្ចពួកខ្លួនពិតជា បានប្រព្រឹត្តករណីខាងលើ នេះមែន។ បច្ចុប្បន្នត្រូវបានកម្លាំងនគរបាលសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ ការចំពោះមុខច្បាប់៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images