Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណ:អភិបាល និងក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ អញ្ជើញសូត្រមន្ត បិណ្ឌវេនទី១៤ នៅវត្តកំសាន្ត

$
0
0

ភ្នំពេញ ៖ ក្នុងរដូវដាក់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាបិណ្ឌ វេនទី១៤ នៃរដូវភ្ជុំបិណ្ឌ លោក អ៊ាង ស៊ីផាន អភិបាលនៃគណ:អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី ព្រមទាំង លោក អ៊ុំ ម៉ារ៉េត  ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរាជការសាលាខណ្ឌ ចៅសង្កាត់ទាំង៨ ព្រមទាំងមន្ត្រីរាជការ ជាច្រើនរូប សូត្រមន្ត ប័ង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តកំសាន្ត ស្ថិត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ក្នុងពិធីសូត្រមន្តប័ង្សុកូល និងស្តាប់ធម៌ទេសនា នៅថ្ងៃដាក់បិណ្ឌវេនទី១៤ នៅវត្តកំសាន្ត ដែលមានលោក អភិបាលខណ្ឌ អ៊ាង ស៊ីផាន ជាអ្នកដឹកនាំក្រុមសាច់ញាតិ និងមន្ត្រីខណ្ឌ សង្កាត់នេះ គឺក្នុងគោលបំណងឧទ្ទិស កុសលផលបុណ្យ ដល់ញាតិការទាំង៧សន្ដាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមទំនៀមទម្លាប់ ជារៀងរាល់ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរទូទៅ តែងប្រារព្ធឡើង ស្របតាមព្រះពុទ្ធសាសនា និងរួមចំណែកក្នុងវិស័យព្រះពុទ្ធ សាសនា ដែលកំពុងតែរីកចំរើន ជារៀងរាល់ថ្ងៃនេះ។

ក្នុងឱកាសនៃពិធីដាក់បិណ្ឌនោះ លោកអភិបាលខណ្ឌ បានពាំនាំនូវ ទេយ្យទានប្រគេនព្រះសង្ឃ មានទឹកប្រាក់ ចំនួន ៤លានរៀល អង្ករ ៣០០គីឡូក្រាម សាដក ៤៦ ទឹកផ្លែឈើ ២០កេស មីយើង២កេសធំ ទឹកសុទ្ធ ២០ កេស ទឹកដោះគោ១កេស(៤៥កំប៉ុង) ស្ករស ២៥គីឡូក្រាម ផ្លែឈើ ១០កន្ត្រកត្រីខកំប៉ុង ២កេស និងសម្ភារៈ ជាច្រើនទៀត ។ ជាមួយគ្នានេះលោក អ៊ាង ស៊ីផាន និងលោកស្រី ក៏បានប្រគេនបច្ច័យ ១០ម៉ឺនរៀល ដល់ព្រះ គ្រូចៅអធិការ និងព្រះសង្ឃ ចំនួន ៤៥អង្គ នូវបច្ច័យ ៥ម៉ឺនរៀល ក្នុងមួយអង្គៗ ព្រមទាំងលោកតាអាចារ្យ ៦នាក់ ម្នាក់ ១ម៉ឺនរៀលផងដែរ។

ព្រះគ្រូចៅអធិការវត្តកំសាន្ត ក្នុងនាមព្រះសង្ឃ និង គណៈកម្មាការវត្ត បានថ្លែងអំណរគុណដល់លោកអភិបាល ខណ្ឌ និងលោកស្រី ព្រមទាំងមន្រ្តីសាលាខណ្ឌ, សាលាសង្កាត់ និងពុទ្ធបរិស័ទជិត ឆ្ងាយទាំងអស់ដែលបានចូល រួមធ្វើបុណ្យកាន់បិណ្ឌ និង បានចូលរួមចាប់មគ្គផលទៅតាមកំលាំង សទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងឱកាសបុណ្យកាន់ បិណ្ឌភ្ជុំបិណ្ឌនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃគង់ចាំ ព្រះវស្សា ក៍ដូចជាការអភិវឌ្ឍន៍ទីវត្តអារាម អោយកាន់តែរីកចំរើន សំរាប់តំកល់ទុកក្នុងវិស័យព្រះ ពុទ្ធសាសនាអស់កាលអង្វែង តរៀងទៅ៕


Viewing all articles
Browse latest Browse all 8042

Trending Articles