Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អគ្គិភ័យ​ ឆាបឆេះផ្ទះជាង ជួសជុល​ម៉ូតូ​ស្ទើរ​ទាំង​ស្រុង គិត​ជាទឹកប្រាក់​ប្រហែល ៨ពាន់​ដុល្លារ

0
0

បន្ទាយមានជ័យ៖ កាលពីម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចទល់មុខបូរីសាន ស៊ាងហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្ទះជាងជួសជុលម៉ូតូមានទំហំ ៤គុណនិង៦ម៉ែត្រ ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ។

បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះត្រូវបានឈ្មោះ ខឹម ឆាត អាយុ ៣៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិកើតហេតុ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ខាងលើនេះផងដែរ ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯការខូចខាតគ្រឿងបន្លាស់ជួសជុលម៉ូតូ ដែលនៅក្នុងផ្ទះប្រកបរបររាល់ថ្ងៃ គឺឆេះគ្មានសល់រួមទាំងម៉ូតូសង់កូរ៉េ ១គ្រឿងផងដែរ សរុបជាទឹកប្រាក់ប្រហែល ៨ពាន់ដុល្លារ។

ក្រោយកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង នៅបង្គោលខាងមុខផ្ទះ ហើយក៏ឆាបឆេះតាមខ្សែ បណ្ដាលអោយឆេះផ្ទះតែម្ដង។

នៅក្នុងហេតុការខាងលើនេះ គេសង្កេតឃើញសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូ ត្រូពីកាណា ២គ្រឿង និងប្រើបំពង់ពន្លត់អគ្គិភ័យ អស់ជាច្រើនបំពង់ផងដែរ ទើបភ្លើងរលត់អស់ទាំងស្រុង ដោយប្រើរយៈពេលប្រមាណ ២០នាទី។ ករណីខាងលើនេះមិនបាន ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images