Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ចាន់ យត្ថា ៖ ក្រសួងធនធានទឹក មិនទាន់ទទួលទិន្នន័យ ថាភ្លៀងធ្លាក់ ជាប់គ្នា៧ថ្ងៃ ក្នុងរាជធានីភ្នំពេញ តែកម្ពុជាកំពុងទទួល រងប្រព័ន្ធសម្ពាធទាប

$
0
0

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឲ្យដឹងថា រហូតមក ដល់ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ក្រសួងធនធានទឹក មិនទាន់ ទទួលបាន នូវទិន្នន័យ ណាមួយ ចំពោះការធ្លាក់ភ្លៀង រយះពេល៧ថ្ងៃ ជាប់គ្នានៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែប្រទេស កម្ពុជាទាំងមូល បាននិងកំពុងទទួលរង នូវប្រព័ន្ធសម្ពាធទាបមួយ ធ្វើឲ្យមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។

នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលយ៉ាងដូច្នេះថា «គិតត្រឹមវេលា ម៉ោង៤រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្រោយពីធ្វើការតាមដាន និងព្យាករណ៍ អាកាសធាតុ មកនោះ ក្រសួងមិនទាន់ទទួលនូវ ទិន្នន័យ ណាមួយ ឲ្យប្រាកដថា ភ្លៀងនឹងធ្លាក់ ជាប់គ្នា៧ថ្ងៃ ក្នុងរាជធានី ភ្នំពេញនោះទេ»។

យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក រូបនេះ បានគូសបញ្ជាក់ថា យោងតាមការ ព្យាករណ៍ដដែល ប្រទេសកម្ពុជាបាន និងកំពុង ទទួលរងនូវឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ រាយប៉ាយស្ទើរក្របខ័ណ្ឌ ទូទាំង ប្រទេស ក្នុងរយះពេលមួយសប្តាហ៍នេះ។

ជាក់ស្តែង សម្រាប់ថ្ងៃនេះ នៅរាជធានីភ្នំពេញ ត្រូវបានលោកប្រាប់ថា នៅកណ្តាល រាជធានីភ្នំពេញ កម្រិតទឹកភ្លៀងបានធ្លាក់ចំនួន ៨០មីល្លីម៉ែត្រ ខណៈនៅជាយ រាជធានីភ្នំពេញ ដូចជា ខណ្ឌសែនសុខ ក្នុងសង្កាត់ ឃ្មួញ ជាដើមនោះ កម្រិតទឹកភ្លៀងធ្លាក់មាន ចំនួន៣៩ មីល្លីម៉ែត្រ ប៉ុណ្ណោះ។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា សម្រាប់រដូវស្សានា ឆ្នាំ២០១៤នេះ នឹងអូសបន្លាយ ដល់សប្តាហ៍ទី២ ខែវិច្ចិកា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>