កំពង់ចាម ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំព្រែករំដេង ស្រុកស្រីសន្ធរ សហការ ជាមួយកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដឹកនាំដោយ តំណាងអយ្យការ អមសាលាដំបូងខេត្ត នៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ បានចុះទៅបង្ក្រាប ទីតាំងលួច បើកចាក់ កន្ទុយលេខ (ឆ្នោតវៀតណាម) មួយកន្លែង ស្ថិតនៅ ភូមិអូឡេង ឃុំព្រែករំដេង ដោយឃាត់ ខ្លួនមនុស្ស ចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ និងប្រុសម្នាក់ ។
មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង ក្រោយពីទទួលព័ត៌មានជំនាញថា ទីតាំងខាងលើ ជាកន្លែងបើក លេខ កន្ទុយលេខ ជាយូរណាស់មកហើយ និងធំទៀតផង ។
មន្រ្តីនគរបាល រូបនេះបានបន្តទៀតថា ក្រោយទទួលបានព័ត៌មាន និងមានការស៊ើបអង្កេត តាមជំនាញនោះ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ និងកម្លាំងនគរបាល មូលដ្ឋាន ស្រុកស្រីសន្ធរ និងមានការដឹកនាំ បញ្ជាផ្ទាល់តាម ផ្លូវច្បាប់ ដោយព្រះរាជអាជ្ញារង លោក ជៀវ ចាន់ដារ៉ា នៅវេលាម៉ោង ៤៖៣៥នាទី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ បានចុះទៅឡោមព័ទ្ធ ហើយឈានទៅដល់ ការឃាត់ខ្លួន មនុស្សចំនួន៤នាក់ ដែលជាមេកន្ទុយលេខ និងជាម្ចាស់ទីតាំង ។
បើតាមមន្រ្តីនគរបាល ក្រៅពីការឃាត់ខ្លួន មនុស្សទាំង៤នាក់ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាង មួយចំនួន រួមមាន សៀវភៅកត់ឆ្នោត ចំនួន៩ ក្បាល និងលុ
មន្រ្តីនគរបាលដដែល បានបញ្ជាក់ថា មនុស្សទាំង៤នាក់ រួមមាន ទី១ ឈ្មោះ ស៊ឹង ស៊ីណា ភេទស្រី អាយុ ៤៣ឆ្នាំ ទី២ ឈ្មោះ កាក សុខា ភេទស្រី អាយុ៤៥ឆ្នាំ ទី៣ឈ្មោះ គៀវ ណារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ និងទី៤ ឈ្មោះ ទេព ម៉េងយ៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ ដែលអ្នកទាំងអស់នេះ រស់នៅ ភូមិអូឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។
ក្រោយការចុះបង្ក្រាប និងចាប់ខ្លួនមេឆ្នោតទាំងនេះ ប្រជាពលរដ្ឋ នៅមូលដ្ឋាន ស្រុកស្រីសន្ធរ បានសម្តែង ការសាទរ និងរីករាយ ដោយសារតែ ល្បែងទាំងនេះហើយ ដែលជាដើមចមនាំឲ្យ កើតមានបទល្មើសនានា ដូចជា លួច ប្លន់ ជាដើម។
ប្រជាពលរដ្ឋ សង្ឃឹមយ៉ាងមុតមាំថា ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន ដែលមានស្នាដៃ ក្នុងបង្ក្រាបបទល្មើស ជាច្រើននោះ និងបន្តចាត់វិធានការណ៍ រាល់វង់ល្បែងស៊ីសង ដែលលួចមាន នៅក្នុងក្របខ័ណ្ឌ ខេត្តកំពង់ចាម។
សម្រាប់ ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់ ៕