កែប ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកែប មានរៀបចំពិធីប្រកាសតែងតាំង មុខតំណែងអភិបាលរងមួយរូប ជាអតីតនាយកទីចាត់ ការហិរញ្ញវត្ថុសាលាខេត្ត ក្រោមវត្តមាន លោក លួ រ៉ាមីន អនុរដ្ឋលេខាធីការ ក្រសួងមហាផ្ទៃ ។
ប៉ុន្តែការ តែងតាំងអភិបាលរងខេត្ត កែប លោក អ៊ុក ថា ខាងលើនេះ ទទួលរងនូវការ រិះគន់ពីសំណាក់មន្ត្រីរាជការ ជុំវិញសាលាខេត្ត និងប្រជាពលរដ្ឋ ដែលដឹងរឿង ពីព្រោះការតែងតាំងនេះ បានធ្វើឡើងរំលងពីរកាំ ពោលគឺរំលងកាំនាយករង រដ្ឋបាល និងនាយករដ្ឋបាល សាលាខេត្ត ។
មន្ត្រីសាលាខេត្តកែបមួយរូបដែលសូ
មន្ត្រីរូបនេះ ដែលឋាន:តូច ទាបនៅក្នុងសាលាខេត្ត ហើយបម្រើការងារជាយូរឆ្នាំបានបន្
បើតាមមន្ត្រីរូបនេះ មិនត្រឹម តែមន្រ្តីរាជការជុំវិញខេត្ត ដែលពុំមានការពេញចិត្ត ពេញថ្លើមនោះទេ សូម្បីតែ ប្រជាពលរដ្ឋ ក៏មិនបានបង្ហាញការពេញចិត្ត ផងដែរ ។
មន្ត្រីដដែលនេះ បានបង្ហាញ ការងើងឆ្ងល់ចំពោះការតែង តាំងមន្ត្រីជាន់ខ្ពស់សាលាខេត្
យ៉ាងណាក៏ដោយចំពោះការ រិះគន់ទៅលើការតែងតាំង អភិបាលរងខេត្តរូបនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មិនអាចសុំការបំភ្លឺណាមួយពីលោក អ៊ុក ថា ជាពិសេស អភិបាលខេត្តកែប លោក កែន សន្ថា នោះទេ ៕