Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយករដ្ឋមន្ត្រីហូឡង់៖ ក្រុម ISIS គំរាមកំហែងដល់ ពិភពលោកទាំងមូល

$
0
0

ឡាអេ៖ នាយករដ្ឋមន្រ្តីហូឡង់លោក ម៉ាក រ៉ូតេ និយាយថា ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមនៅក្នុងប្រទេស អ៊ីរ៉ាក់ និងប្រទេសស៊ីរី ហៅកាត់ថា (ISIS) នៅតែជាការគំរាម កំហែងមួយមិនត្រឹមតែក្នុងតំបន់នោះទេ ប៉ុន្តែក៏ជាការគំរាមកំហែង ដល់ពិភពលោកទាំងមូល។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា ខណៈពេលធ្វើ សន្និសីទសារព័ត៌មានមួយ លោក រ៉ូតេ បាននិយាយថា «ក្រុមសកម្មប្រយុទ្ធឥស្លាមនិយម ISIS គ្មានអ្វីដែល ត្រូវធ្វើជាមួយសាសនា អ៊ីស្លាមនោះទេ ដែលនោះគឺជាអង្គការភេរវកម្មមួយ ដែលជាការរំលោភសាសនា អ៊ីស្លាម ដើម្បីឈានទៅដល់គោលដៅរបស់ខ្លួន។ ខ្ញុំគ្មានការគោរពចំពោះពួកគេសូម្បីតែមួយភារយ»។

កាលពីសប្តាហ៍មុននេះ រដ្ឋាភិបាលហូឡង់ បានសម្រេចបញ្ជូនបេសកកម្មយោធា ប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រទេសហូឡង់ បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿង ដែលអាចបើកប្រតិបត្តិការសកម្មភាពយោធាបាន។ លើសពីនេះទៀតប្រទេសហូឡង់ នឹងរួមចំណែកដល់ការ បណ្តុះបណ្តាលកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងរបស់ក្រុមឃឺដផងដែរ។

បេសកកម្មហូឡង់ នៅក្នុងប្រទេសស៊ីរី ត្រូវបានកំណត់ថា ជាជំនួយមនុស្សធម៌ និងជំនួយផ្នែកការទូត។ នាយករដ្ឋមន្រ្តីហូឡង់ លោក រ៉ូតេ បានថ្លែងឲ្យដឹងទៀតថា «យើងបានទទួលយកនូវ អ្វីដែលអាមេរិក និងបណ្តាប្រទេសអារ៉ាប់មួយចំនួនកំពុងធ្វើ»៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>