ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា នៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «សារាចរណែនាំរបស់ប្រធានរដ្ឋសភា មិនស្របតាមក្របខណ្ឌច្បាប់ និងគោលការណ៍ប្រសិទ្ធិភាព តម្លាភាពនិងប្រជាធិបតេយ្យ»។
សន្និសីទនេះ ធ្វើឡើងនៅស្នាក់ការអង្គការខុមហ្វ្រែល ដោយមានវាគ្មិន ចូលរួមពីលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល , លោក នី ចរិយា ប្រធានផ្នែកអង្កេត នៃសមាគមអាដហុក , លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕