កណ្តាល ៖ កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នារីជាអនីតិជនម្នាក់ ត្រូវបាន យុវជនម្នាក់ ចាប់រំលោភសេពសន្ថវៈបានសម្រេច ខណៈនាងជិះកង់តែម្នាក់ នៅចំណុចចំការចេកដីឡូតិ៍ ឈ្មោះ ឌី លឹមហួន នៅភូមិ កណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
ប្រភពព័ត៌មានពីមន្ត្រី នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប.ធ.ត ភេទស្រី អាយុ ១៣ឆ្នាំ ទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ មុខរបរសិស្ស ចំណែកជនសង្ស័យ ឈ្មោះ កុយ បញ្ញា ភេទ ប្រុស អាយុ ២១ឆ្នាំ ទីលំនៅ ភូមិព្រែជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន) ។
នគរបាលបានបន្តថា ជនរងគ្រោះចេញពីផ្ទះឈ្មោះ រ៉ានី (ផ្ទះលក់ចាប់ហួយ) គោលដៅជិះកង់មកផ្ទះរបស់ខ្លួន ពេលមក ដល់ផ្លូវកណ្ដាល ក្បាលដីឈ្មោះ តាចូ យាយខេង ភូមិ-ឃុំកើតហេតុខាងលើ ជនរងគ្រោះបានឃើញ ជនសង្ស័យដើរ ចេញពីចំការចេក តាចូយាយខេង ដោយស្លៀកខោជើងវែង ព៌ណខ្មៅ អាវមើលមិនច្បាស់ និង ពាក់មួកឆាងក្រណាត់ បានហៅជនរងគ្រោះឲ្យឈប់ ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ច្របាច់កខ្ទប់ មាត់អូសជនរងគ្រោះ ចូលទៅក្នុង ចំការចេក ដោយទុកកង់ជនរងគ្រោះនៅចញ្ចើមផ្លូវ ពេលអូសជនរងគ្រោះ ដល់កន្លែងកើតហេតុ ជនសង្ស័យបានវាយ ជនរងគ្រោះ ហើយជនរងគ្រោះបានស្រែកឲ្យគេជួយ ស្រាប់តែជន សង្ស័យបានដកកាំបិតមុខស្រួច គំរាមរកចាក់សម្លាប់ ជនរងគ្រោះ បន្ទាប់មកជនសង្ស័យក៏បានច្របាច់ក និង វាយជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះទន់ខ្លួន ហូរឈាមតាម ច្រមុះ បន្ទាប់មកជនសង្ស័យ បានចាប់ស្រាត ខោទ្រនាប់ជនរងគ្រោះគ្រវាត់ចោល ហើយជនសង្ស័យក៏បានស្រាតខោ របស់គេ រួចធ្វើសកម្មភាព រំលោភរហូត បានសម្រេច ទើបរត់ចេញពីកន្លែងកើតហេតុបាត់តែម្ដង ។
ក្រោយពីទទួលបានបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវ តាមរកជនសង្ស័យ និងចាប់ខ្លួនបាន នៅវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចរោងចក្រស៊ិចផ្លាស់អិនដាស្ទ្រី និងបាននាំមកសាកសួរ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕