Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ នគរបាល យោធា និងប្រជាពលរដ្ឋ រួមគ្នា សំអាត បរិស្ថាន តាមដងស្ទឹងសិរីសោ ភ័ណ

$
0
0

បន្ទាយមានជ័យ ៖ ដើម្បីត្រៀមរៀបចំ ពិធីប្រណាំងទូក នាពេលខាងមុខដ៏ខ្លីនេះ កម្លាំងនគរបាល កម្លាំង យោធា ដោយមាន ការចូលរួមពីក្រុមសិស្សានុសិស្ស ជាកីឡា បាល់ទាត់ និងប្រជាពលរដ្ឋ ប្រមាណ៧០០ នាក់ បានរួមគ្នាសំអាតបរិស្ថាន តាមដងស្ទឹង សិរីសោភ័ណ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ក្នុង គោលបំណងលើកកម្ពស់បញ្ហាបរិស្ថាន និង សោភ័ណភាពទីក្រុងកាន់ តែប្រសើរឡើង ។

ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានថ្លែងឱ្យ ដឹងថា ចំពោះយុទ្ធនាការ ចុះសំអាតបរិស្ថាន រើសសំរាមកាកសំណល់ តាមដងស្ទឹងសិរីសោ ភ័ណ ដែលធ្វើឡើង តាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា  ឆ្នាំ២០១៤នេះ លោកបានដឹកនាំ កម្លាំងនគរបាល ទាំងថ្នាក់ស្នងការ ស្រុក ក្រុង និងតាមវរៈ ២៥០នាក់ ចូលរួមសហការជាមួយកម្លាំងយោធា ប្រមាណ១០០នាក់ កម្លាំងយុវជន ជាសិស្សានុសិស្ស ផ្នែកបាល់ទាត់ ៥០នាក់ និងប្រជាពលរដ្ឋ ប្រមាណ១០០ នាក់ បានរួម គ្នា សំអាតបរិស្ថាន តាមដងស្ទឹងមួយនេះ លើកតម្កើន សោភ័ណភាព បញ្ហាបរិស្ថាន  នៅក្នុងក្រុង ។

លោកឧត្ដមសេនីយ៍ ស្នងការ បាន បញ្ជាក់ទៀតថា នៅក្នុងយុទ្ធនាការរួមគ្នា សំអាតបរិស្ថាន ដោយមានការ ចូលរួមពីអ្នក តំណាងរាស្ដ្រខេត្ដបន្ទាយមានជ័យ និងអភិបាលក្រុងសិរីសោភ័ណ ក៏ដូចជាថ្នាក់ ដឹកនាំខេត្ដមួយចំនួននោះ ធ្វើឡើងក៏ដើម្បី ត្រៀមរៀបចំពិធីប្រណាំងទូកតាមដងស្ទឹង សិរីសោភ័ណ ដែលនឹងប្រារឰធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ ដែលខេត្ដបានរៀបចំ ជារៀងរាល់ឆ្នាំ ។

បើតាមលោកឧត្ដមសេនីយ៍ អាត់ ខែម ក្នុងយុទ្ធនាការចុះសំអាតបរិស្ថាន ស្ដារសំរាម រើសកាកសំណល់ ផ្សេងៗ អណ្ដែតតាមដង ស្ទឹងនោះកម្លាំងនគរបាលរបស់លោក បានប្រើប្រាស់មធ្យោបាយមួយចំនួន ដូចជា រថយន្ដ ទូក ២៥គ្រឿង អូរប័រ និងម៉ាស៊ីន កាត់ស្មៅជាដើម ។

ក្រោយបញ្ចប់យុទ្ធនាការ អស់រយៈពេលពេញ មួយព្រឹកនេះ បញ្ហា បរិស្ថាននៅតាមដងស្ទឹងសិរីសោភ័ណ បាន ប្រែក្លាយ និងគួរឱ្យទាក់ទាញ យ៉ាងខ្លាំង ដែលទាំងនេះ បានចូលរួមចំណែកលើកកម្ពស់ បញ្ហា សុមាល ភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុង ក៏ដូចជាបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់ ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកលេងនៅក្រុងសិរីភ័ណនោះ ។

ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែល រស់នៅក្រុងសិរីភាព ក៏ដូចជារស់នៅតាម ដងស្ទឹងសិរីសោភ័ណ ត្រូវចូលរួមសហការ ជួយសំអាតបរិស្ថាន ដើម្បីមុខមាត់សង្គម និងសុខភាពរបស់យើងទាំងអស់ ពោលមិន ត្រូវចោលសំរាម កាកសំណល់ ឬបង្ហូរលាមក ចូលទៅ ក្នុងស្ទឹងនោះឡើយ៕

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម (រូបពាក់អាវស) កំពុងដឹកនាំកម្លាំង នគរបាលចុះសំអាត បរិស្ថាន


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>