Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សំណង់១កន្លែង សង់គ្មានច្បាប់ អាជ្ញាធរចុះទៅឃាត់ ៣ដង ម្ចាស់នៅតែធ្វើ

$
0
0

កោះកុង ៖ សំណង់មួយកន្លែង ដែលសាងសង់ ដោយគ្មានច្បាប់ អនុញ្ញាតពីអាជ្ញាធរ មន្រ្តីជំនាញ ហើយត្រូវបានអាជ្ញាធរ បានធ្វើលិខិត ហាមឃាត់រហូត ទៅដល់៣ដង តែម្ចាស់សំណង នៅតែធ្វើដដែល ដោយគ្មានខ្លាច ញញើតច្បាប់ អ្វីបន្ដិចសោះប្រហែលអាង មានទឹកលុយ នឹងអាងមានខ្សែ នៅពីក្រោយខ្នង ហើយមើទៅ បានជាម្ចាស់សំណង់រូបនោះ នៅធ្វើរាល់ថ្ងៃ។  សំណង់អាណាធិបតេយ្យ មួយកន្លែង នេះស្ថិតនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង នៅ តាមបណ្ដោយផ្លូវជាតិ លេខ៤៨ ដែលមានទំហ៊ំ ប្រហែល ២០គុណ ៣០ម  ដែលម្ចាស់សំណង់មានឈ្មោះ តែង ប៊ុន ។

លោក ហាក់ បូរ៉ា ប្រធានភូមិបាល ក្រុងខេរភូមិន្ទ បាននិយាយថា  ចំពោះសំណង់១កន្លែងនេះ ដែលមានម្ចាស់ឈ្មោះ តែង ប៊ុន បានសាងសង់ ដោយគ្មាន សុំច្បាប់អនុញ្ញាត ពីស្ថាប័ន ជំនាញនោះទេ គឺសាងសង់ដោយ អំពើចិត្ដខ្លួនឯង ហើយលោកបានចុះផ្អាកការ សាងសង់ចំនួន៣ដង ហើយតែលោក តែង ប៊ុន នៅតែធ្វើដដែល ។  ហើយការឱ្យគាត់ផ្អាក ការសាងសង់នេះ គឺសំដៅឱ្យគាត់ធ្វើការសាងសង់ ដោយស្របច្បាប់ជៀសរៀង បញ្ហាទៅថ្ងៃក្រោយ ។

លោក ប៉ែន ប៊ុនឈួយ អភិបាលស្ដីទី ក្រុងខេមរភូមិន្ទ បាននិយាយនៅព្រឹកថ្ងៃទី៨ ខែ តុលា ឆ្នាំ២០១៤ថា ចំពោះសំណង់ខាងលើនេះ លោក នឹងមន្រ្តី ជំនាញបានដឹង អស់ហើយ ហើយក្នុងនាមលោក ជាអាជ្ញាធរដែនដី លោកធ្វើលិខិតផ្អាក ជាលើទី៣ ដើម្បីឱ្យគាត់មកធ្វើច្បាប់ សាងសង់ឱ្យបានស្របច្បាប់ តែលោក តែង ប៊ុន មិនស្ដាប់ អ្នកណាទាំងអស់ ដោយច្រឡោត ដាក់លោកទៀត មិនដឹងជាគាត់ សំណាង ទៅលើអ្វីនោះទេ ។

តែអីឡូវលោកបានរាយការណ៍ ទៅមន្ទីរដែនដី ដើម្បីឱ្យគាត់ធ្វើម្ដង ព្រោះម្ចាស់សំណង់ រូបនោះ មិនស្ដាប់អាជ្ញាធរ ។ លោក សេង ប៊ុនឈឿន  ប្រធានការិយាល័យ សំណង់ បាននិយាយប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី៨ ខែតុលា នេះថា  ចំពោះសំណង់របស់ លោក តែង ប៊ុន ដែលសាងសង់ គ្មានច្បាប់អនុញ្ញាត ពីស្ថាប័ន ជំនាញ ក្រុងនោះ លោកទទួលសេចក្ដីរាយការណ៍ ពីសាលាក្រុងហើយ។ ហើយថ្ងៃនេះ ឬថ្ងៃស្អែក លោកធ្វើលិខិតជូន ម្ចាស់សំណង់ ដើម្បីឱ្យគាត់ផ្អាកការសាងសង់ ដោយឱ្យគាត់ធ្វើច្បាប់ ឱ្យបានត្រឹមត្រូវស្របទៅ ផ្លូវច្បាប់ ទើបអនុញ្ញាតឱ្យសាងសង់បន្ដ បើមិនដូច្នោះទេ លោកនឹងមានវិធានការទៅតាមច្បាប់ ។ 

ប្រភពពីមជ្ឈដ្ឋាន មួយបាន និយាយថា ការសាងសង់នៅ សំណង់មួយចំនួន មិនបានសុំច្បាប់មុននោះទេ គឺបណ្ដើរ រត់ការបណ្ដើរនេះ ទង្វើដ៏អាក្រក់ សម្រាប់អ្នកមានលុយ នឹងអ្នកមានអំណាច ។ ហើយមន្រ្តីជំនាញនោះ ក៏អីចឹងដែរ បើប្រជាពលរដ្ឋ សាងសង់បន្ដិចបន្ដួចរក រឿងគ្មានឈប់ទេ បើអ្នកមានលុយ អ្នកមានអំណាចវិញ ធ្វើមិនឃើញទេ ដល់ បែកធ្លាយរឿងទើបធ្វើ ។ ប្រភពពីមជ្ឈដ្ឋាន ដដែលបាននិយាយបន្ដថា  ក្នុងនាម ជាអាជ្ញាធរ និងជំនាញ មានសិទ្ធិពេញលេញ ក្នុងការអនុវត្ដន៍ច្បាប់ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ហើយត្រូវអនុវត្ដន៍ ដោយមិនលំអៀងទោះបី ប្រជាពលរដ្ឋ ក្ដីអ្នកមានលុយក្ដី អ្នកមានអំណាចក្ដី៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>