ភ្នំពេញ៖ មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាស ឧបត្ថម្ភផ្នែកអាហារូបត្ថម្ភ ដល់កុមារកំព្រា ១២០នាក់ នៅក្នុងមណ្ឌលសេវាកម្មសហគមន៍កុមារ ព្រែកទាល់ របស់អង្គការPSE តាមរយៈកម្មវិធី Casa Herbalife របស់ខ្លួន ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានសម្ពោធ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤នេះ ។
លោក ថាំង ង្វៀន អគ្គនាយកក្រុមហ៊ុន Herablife កម្ពុជា វៀតណាម និងថៃ បានមានប្រសាសន៍ថា លោករីករាយ ក្នុងការ បើកសម្ពោធកម្មវិធី Casa Herbalife នៅក្នុងប្រទេសកម្ពុជា ជាមួយអង្គការ PSE ដើម្បីជួយបង្កើនអាហារូបត្ថម្ភ និងការរស់នៅ របស់កុមារ ។
កម្មវិធី Casa Herbalife ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ ដើម្បីជួយនាំមកនូវ អាហារូបត្ថម្ភល្អ ដល់កុមារ ដែលរស់នៅ មណ្ឌលថែទាំ កុមារប្រើប្រាស់ទីធ្លាសាលារៀន និងអង្គភាព មិនស្វែងរក ប្រាក់ចំណេញ ផ្សេងៗ នៅជុំវិញពិភពលោក ។ កិច្ចការដែលត្រូវបាន ដាក់ទៅឱ្យHFF គឺជួយ មនុស្សវ័យក្មេង ដែលទទួលបាន ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ។
បន្ទាប់ពីទទួលបានជំនួយហិរញ្ញវត្ថុ HFF អង្គការPSE នឹងទទួលបាន ការគាំទ្រហិរញ្ញវត្ថុ និង ការស្ម័គ្រចិត្ត ក្នុងស្រុកពីសំណាក់ សមាជិក ឯករាជ្យ របស់ Herbalife ក៏ដូចជា បុគ្គលិករបស់ Herbalife ផងដែរ ៕