កំពង់ស្ពឺ ៖ រថយន្ដដឹកប្រេង របស់ក្រុម ហ៊ុនសូគីម៉ិច បានបើកបុកយុវជនម្នាក់ ពេល កំពុងជិះម៉ូតូទៅប្រឡងបាក់ឌុបថ្ងៃទី២ កាលពីវេលាម៉ោង ១២និង១៥នាទី រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ទល់មុខមន្ទីរ ប្រៃសនីយ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ។
រថយន្ដបង្កសណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6019 ធ្វើដំណើរពីលិចទៅកើត ស្រាប់តែបុកយុវជនម្នាក់ កំពុងជិះម៉ូតូឃ្លីក បណ្ដាលឱ្យដួលរងរបួសធ្ងន់ ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចឈ្មោះ គឹម មេសា អាយុ១៩ឆ្នាំ ជាសិស្សត្រូវ ប្រឡងបាក់ឌុប រងរបួសធ្ងន់ រហូតបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយឡែក ម៉ូតូនិងរថយន្ដត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងច្បារមន ចាត់ការបន្ដទៀត ។