Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រតិភូយុវជនកម្ពុជា សម្រាប់វគ្គ បណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេង អាស៊ាន ចូលជួប លោក អ៊ិត សំហេង

0
0

ភ្នំពេញ៖ ដោយទទួលបាន ការអញ្ជើញពីស្ថានទូត សាធារណៈប្រជាមានិតចិន ប្រចាំនៅកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូ យុវជនកម្ពុជា មកពីក្រសួងស្ថាប័នជាតិ ចំនួន ២០នាក់ ទៅចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាល អ្នកដឹកនាំវ័យ ក្មេងអាស៊ាន ឆ្នាំ២០១៤ នៅទីក្រុងក្វាងស៊ី សាធារណៈរដ្ឋ ប្រជាមានិតចិន។

នាឱកាសមុននឹង ចាកចេញដំណើរ ប្រតិភូយុវជនកម្ពុជា បានចូលជួប សម្តែងការគួរសម ដើម្បី សុំដំបូន្មាន និង អនុសាសន៍ពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៤ នាទីស្តីការក្រសួង។

កញ្ញា មិថុនា ភូថង ប្រធានប្រតិភូយុវជនកម្ពុជា បានរាយការណ៍ ជម្រាបជូនលោករដ្ឋមន្ត្រី ដោយ សង្ខេប អំពី កម្មវិធីទស្សនកិច្ចសិក្សានេះថា៖ កម្មវិធី បណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេង អាស៊ាន ឆ្នាំ ២០១៤ វគ្គទី ៣៧ ត្រូវបាន រៀបចំឡើង ដោយវិទ្យាស្ថាន Guangxi International Youth Exchange Institute ដែលបង្កើតឡើងនៅឆ្នាំ ២០១២ ដោយមានជំនួយពី សម្ព័ន្ធយុវជនចិន និងមានការគាំទ្រពី សំណាក់ រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះ មានគោលបំណងពង្រឹង និងជំរុញ កិច្ចសហប្រតិបត្តិការ ព្រមទាំងសកម្មភាពផ្លាស់ប្តូរ ទៅវិញទៅមក រវាងយុវជនចិន និងយុវជន នៃបណ្តាប្រទេស សមាជិកអាស៊ាន ក្នុងទិសដៅផ្តល់នូវការយល់ដឹង កាន់តែច្បាស់អំពី ប្រទេសចិន ដែលកំពុងក្លាយទៅជា ប្រទេសជិតខាងដ៏ល្អ និងជាដៃគូរដ៏ជិតស្និត របស់អាស៊ាន ពិសេស ពេល សមារហណកម្ម អាស៊ាន ឆ្នាំ២០១៥។ ក្នុងទិសដៅ នៃកម្មវិធីបណ្តុះបណ្តាលនេះ សាធារណរដ្ឋ ប្រជាមានិតបាន អញ្ជើញ ប្រទេសចំនួន ៦ ឱ្យចូលរួម ក្នុងនោះ រួមមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និង ប្រទេសសឹង្ហបុរី  ចំពោះរយៈពេលនៃការសិក្សា ៤សប្តាហ៍ រួមបញ្ចូល ការសិក្សាលើ គោលនយោបាយប្រទេសចិន សេដ្ឋកិច្ច វប្បធ៌មនយោបាយ ការបរទេស នយោបាយ បើកចំហរបស់ចិន និងការសិក្សាទៅលើ លទ្ធភាព នាពេល អនាគត នៃការបង្កើតនូវ តំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិនជាដើម ហើយកម្មវិធីនេះក៏រួមបញ្ចូលផងដែរ នូវ ទស្សនកិច្ចសិក្សា នៅតំបន់ជនបទ តំបន់រម្មណីយដ្ឋាន មួយចំនួន និងវេទិកាផ្លាស់ប្តូរវប្បធ៌ម។

លោក អ៊ិត សំហេង មានប្រសាសន៏ថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សូមយកឪកាស នេះ ចូលរួមអបអរសាទរ ចំពោះក្មួយៗដែលត្រូវបាន ទទួលនូវការបណ្តុះបណ្តាល នាពេលនេះ ព្រោះវាជាឪកាស ដ៏ល្អមួយ សម្រាប់ក្មួយៗក្នុងការស្វែង យល់ពីកិច្ចសហប្រតិបត្តិការ នយោបាយ ក្រៅប្រទេសរវាង អាស៊ាន-ចិន ហើយវាក៏ជាចក្ខុវិស័យវែង ឆ្ងាយសម្រាប់ ថ្នាក់ដឹកនាំ នាសម័យនេះ ដែលគិតគូរពីកិច្ចសហប្រតិបត្តិការណ៏ ចំពោះ មុខផង ហើយក៏សម្រាប់អនាគតផង ។ម្យ៉ាងវិញទៀតសាធារណៈរដ្ឋចិន ជាមិត្តដ៏យូរលង់ណាស់មកហើយ សម្រាប់ កម្ពុជា តាំងពីសម័យ ព្រះបរមរតនកោដិ រហូតដល់សម័យ តេជោ ដែលចំណងមិត្តភាពនេះ កាន់តែត្រូវ បានរឹតបន្តឹង និងពង្រីកដល់កម្រិតយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយ មិនតែប៉ុណ្ណោះសាធារណរដ្ឋចិន ជាដៃគូ សហប្រតិបត្តិការផង និងជាអ្នកផ្តល់ជំនួយដ៏ធំផង សម្រាប់កម្ពុជា ដូច្នេះក្មួយៗត្រូវថែរក្សា នូវសម្ព័ន្ធមិត្តភាពនេះ ឲ្យនៅស្ថិតស្ថេរយូរអង្វែង។

លោករដ្ឋមន្ត្រី បានផ្តល់នូវដំបូន្មាន ទៅដល់ប្រតិភូយុវជនកម្ពុជា ក្នុងរយៈពេលទៅសិក្សា ក្នុងរយៈពេល មួយខែនេះ សូមក្មួយរស់នៅឲ្យដូចជា បងប្អូនបង្កើត ចេះជួយថែទាំគ្នាយកអាសាគ្នា ទៅវិញទៅមក ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ ពីព្រោះសាមគ្គីផ្ទៃក្នុងនេះ វាមិនត្រឹមតែសុខដរម្យនា តែប៉ុណ្ណោះនោះទេ ថែមទាំងបានបង្ហាញទៅដល់ មិត្តរបស់ យើងឲ្យគេបានឃើញពី វប្បធ៌ម និងប្រពៃណីដ៏ល្អ សម្រាប់ជាតិយើងផងដែរ ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images