Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្តន្ទាទោស យុវជន ២នាក់ ដាក់គុកម្នាក់ៗ ៣ឆ្នាំ ពាក់ព័ន្ធនឹងករណី ជួលម៉ូតូ ឌុបជិះយកទៅប្លន់ នៅជិត ស្ថានីយ៍ទូរសទស្សន៍ បាយ័ន នៅបឹងស្នោ

$
0
0

ភ្នំពេញ ៖ យុវជនជាប់ចោទ ២ នាក់ កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤ ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសដាក់គុកម្នាក់ៗរយៈពេល ៣ឆ្នាំ ពីបទ «លួច មានស្ថានទម្ងន់ទោស»  និងពិន័យម្នាក់ៗ ចំនួន ៨លានរៀល ជាប់ពាក់ព័ន្ធនឹងករណីជួលម៉ូតូបុរសអ្នក រត់ម៉ូតូឌុបម្នាក់ ជិះក្នុងតម្លៃ១០០០០រៀល (១ម៉ឺនរៀល)  ពីចំណុចសង្កាត់បឹងកេងកង១ ក្នុងខណ្ឌចំការមន យកទៅប្លន់នៅក្នុងចំណុចផ្លូវលំ មួយកន្លែង ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ខ ច្បារអំពៅ រាជធានីភ្នំពេញ នៅជិតស្ថានីយ៍ទូរសទស្សន៍បាយ័ន នៅបឹងស្នោ ប្រព្រឹត្តកាលពីអាធ្រាត្រ ថ្ងៃ ២ ខែកញ្ញា ឆ្នាំ២០១៣ ។  

លោក តាំង ស៊ុនឡាយ ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង ២នាក់ ខាងលើនេះ មាន ទី១-ឈ្មោះ គឹម បានសម្រេច ភេទប្រុស អាយុ២៦ ឆ្នាំ មុខ របរមិនពិតប្រាកដ និងទី២-ឈ្មោះ សុខ លក្ខិណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។  ជនជាប់ចោទត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់គុកម្នាក់ៗរយៈពេល ៣ឆ្នាំ និង ពិន័យជាប្រាក់ ម្នាក់ៗ ចំនួន ៨លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ។

ជនជាប់ចោទទាំង ២នាក់នេះ ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការ ពីបទ«លួចមានស្ថានទម្ងន់ទោស»  តាមមាត្រា ៣៥៧ និង៣៦០ នៃក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០១៣ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images