បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានរិះគន់ថា ស្លាកសញ្ញា រកសំឡេងឆ្នោត របស់គណបក្សសង្គ្រោះជាតិ បានយកដាក់លើប្រពន្ធ័លូ ហាក់បីដូចជា គ្មានការគិត តើការដាក់ស្លាកសញ្ញានេះប៉ះពាល់អ្វីខ្លះ នៅត្រង់ ចំណុចផ្លូវចូល សាលាវិទ្យាល័យអូរជ្រៅ ត្រង់ចំណុចភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ត្រូវបានពលរដ្ឋ និងយុវជនជាច្រើននាក់រិះគន់ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះថា ក្រោយពីបានទទួលព័ត៌មានថា សមាជិករបស់គណបក្សសង្គ្រោះជាតិ បានយកស្លាកសញ្ញាទៅដាក់លើ ប្រពន្ធ័លូ លោកក៏បានបញ្ជាឲ្យក្រុមការងារ ចុះទៅត្រួតពិនិត្យ តែដោយក្រុមគណបក្សសង្គ្រោះជាតិ នៅ តែបន្តដាក់ដដែរ ។
លោកបានបន្តថា ខាងសង្គ្រោះជាតិគាត់មិនព្រម នៅតែដាក់ និងជាកាតព្វកិច្ចច្បាប់គណៈកម្មាធិការ បោះឆ្នោតចែងគណបក្សនយោបាយនីមួយៗ ទី១ ត្រូវរាយការណ៍ដល់អាជ្ញាធរភូមិ សង្កាត់ ។ ទី២ ត្រូវ សុំទៅលើម្ចាស់ទីតាំង ម្ចាស់ដីនៅពីក្រោយ របស់គេស្រាប់ តើគេអនុញ្ញាតឲ្យដាក់ស្លាកសញ្ញា និង មានសិទ្ធិគ្រប់គ្រោងជាប្រយោល ចឹងច្បាប់គេចែងច្បាស់ណាស់ ទី១ សុំទៅអាជ្ញាធរមូលដ្ឋាន មាន ន័យថា គេមិនដាក់ស្លាកសញ្ញាអាចប៉ះបាល់ដល់គ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់កម្មសិទ្ធិបុគ្គដែល នៅពីក្រោយ ។
លោកបានបន្ថែមថា ដូចជាលោកបានលើកឡើងខាងលើនេះ ជាសិទ្ធរបស់សង្កាត់ និងភូមិ បើយើង អាជ្ញាធរ ក្រុងលូកដៃ ដូចជាមិនគោរពសិទ្ធិ ច្បាប់រៀបចំការបោះឆ្នោត គេចែងច្បាស់ណាស់ គ្រប់គណ បក្សនយោបាយ សូម្បីតែគណបក្សណាក៏ដោយ ត្រូវការលើកស្លាកសញ្ញាអ្វី ត្រូវមកសុំការអនុញ្ញាត អាជ្ញាធរមូលដ្ឋាន។ ក្នុងនោះដែរ ប្រជាពលរដ្ឋបានរស់នៅចំណុចខាងលើ បានត្អូញត្អែរថា ហេតុអីបាន ជាសមាជិក គណបក្សសង្គ្រោះជាតិ នៅតែបន្តយកស្លាកសញ្ញា ទៅដាក់លើប្រពន្ធ័លូបែបនេះ ហាក់បី ជាមិនចេះស្តាប់ មិនចេះពិចារណា មិនចេះគោរពសិទ្ធ មិនចេះគោរពច្បាប់ និងមិនចេះគិតគូរដល់ពល រដ្ឋរស់នៅចំណុចខាងលើនេះសោះ ពួកគាត់បានប្រាប់ភ្នាក់ងារដើមអម្ពិលថា ខ្ញុំសូចសួរសំណួរ១ ថា តើគណសង្គ្រោះជាតិ យកស្លាកសញ្ញាទៅដាក់លើប្រពន្ធ័លូនេះ មានគោលបំណងអ្វីច្បាស់លាស់ ? តើ ធ្វើបែបនេះ អាចដឹកនាំប្រទេសជាតិបានទេ ? តើគិតពីប្រយោជន៍បក្ខពួកនិយមរបស់ខ្លួនមែនទេ? ទើប ធ្វើទង្វើកូនក្មេងបែបនេះ ៕