Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស៊ន សៀវម៉ី ក្លាយជា ឯកអគ្គរាជទូត សុឆន្ទៈ ក្រុមហ៊ុន Cellcard

$
0
0

ភ្នំពេញ៖ កញ្ញា ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូកម្ពុជា ដែលដណ្ដើមបានមេដាយមាសកីឡាអាស៊ី លើកទី១៧ នៅសាធារណៈកូរ៉េ នៅល្ងាចថ្ងៃទី២២ ខែតុលានេះ កញ្ញាបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងធ្វើជា ឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុមហ៊ុន សែលកាត(Cellcard) ជាផ្លូវការហើយ ដោយមាន ការចូលរួមធ្វើជាសាក្សី ពីសំណាក់លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានថ្លែងក្នុងពិធីចុះហត្ថលេខា នោះឲ្យដឹងថា ក្រុមហ៊ុន លោកពិតជាមានមោទនៈភាព ក្រៃលែង ដែលបានកញ្ញា ស៊ន សៀវម៉ី ធ្វើជាឯកអគ្គរាជទូត សុឆន្ទៈតំណាងឲ្យក្រុមហ៊ុនរបស់ខ្លួន ។

លោកបានលើកឡើងទៀតថា ជ័យជំនះរបស់កញ្ញា ស៊ន សៀវម៉ី មិនត្រឹមតែធ្វើឲ្យកម្ពុជាមានឈ្មោះ បោះសំឡេង នៅឆាកអន្ដរជាតិប៉ុណ្ណោះទេ អ្វីដែលសំខាន់ គឺសរបញ្ជាក់ឲ្យឃើញថា មេដាយមាសកីឡាអាស៊ី នេះ បាននាំឲ្យប្រជាពលរដ្ឋកម្ពុជាមានមោទនភាព ជាតិជាខ្លាំង ហើយក៏កែប្រវត្តិសាស្រ្ដកម្ពុជា ក្នុងការប្រកួត កីឡាប្រចាំទ្វីបអាស៊ីនេះផងដែរ ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard នេះ បានសង្កត់ធ្ងន់ថា “ក្នុងនាមជាក្រុមហ៊ុនកម្ពុជាមួយ យើងមាន មោទនភាព ណាស់ចំពោះកញ្ញា ស៊ន សៀវម៉ី ហើយយើងមានសង្ឃឹមថា ទង្វើនេះនឹងជួយបំពេញក្ដីសុបិន របស់នាង ដែលក្លាយជាកម្លាំងចលករបំផុសស្មារតីយុវជនដទៃទៀត ដែលមានឆន្ទៈមោះមុតដើរតាម គន្លងកញ្ញា ស៊ន សៀវម៉ី ដើម្បីនាំមេដាយមកជូនជាតិមាតុភូមិ និងលើកកម្ពស់កិត្យានុភាពប្រទេសជាតិ និងប្រជាជនកម្ពុជា” ។

ក្នុងឱកាសនោះលោក ថោង ខុន បានមានប្រសាសន៍ថា ក្រុមហ៊ុន Cellcard គឺជាគំរូដ៏ល្អ ដែលក្រុមហ៊ុន ដទៃគួធ្វើតាម ព្រោះនេះគឺជាការជួយលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែមានសក្ដានុពលបន្ថែមទៀត ហើយជំរុញឲ្យយុវជនជំនាន់ក្រោយបង្កើនការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីស្វែងរកមេដាយនៅឆាក អន្ដរជាតិជូនប្រទេសជាតិកម្ពុជាផងដែរ ។

រីឯវីរនារី ស៊ន សៀវម៉ី វិញ បានថ្លែងឲ្យដឹងដែរថា “ខ្ញុំកិត្តិយសខ្លាំងណាស់ ដែលក្រុមហ៊ុន Cellcard ផ្ដល់ សេចក្ដីទុកចិត្តឲ្យនាងខ្ញុំ ធ្វើជាឯកអគ្គរាជទូតសុឆន្ទៈតំណាងក្រុមហ៊ុននោះ ។ អ្វីរឹតតែពិសេសនោះ គឺខ្ញុំធ្វើបានសម្រេចតាមក្ដីបំណងខ្លួនឯង និងប្រជាជនកម្ពុជាទាំងអស់ តាមរយៈការដណ្ដើមបានមេដាយ មាសកីឡាអាស៊ី ១គ្រឿងជូនប្រទេសជាតិមាតុភូមិរបស់ខ្ញុំ” ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Cellcard បានឧបត្ថម្ភដល់កញ្ញា ស៊ន សៀវម៉ី ជាទឹកប្រាក់ប្រមាណ ២ម៉ឺនដុល្លាររួចមកហើយ សម្រាប់ការសាងសង់អាគារសាលាហ្វឹកហាត់តេក្វាន់ដូមួយ ដើម្បីឲ្យកីឡាការិនី ដែលកែប្រវត្ដិសាស្ដ្រកម្ពុជាក្នុងការប្រកួតកីឡាជើងឯកប្រចាំទ្វីបអាស៊ីនេះ ធ្វើការបង្ហាត់ បង្រៀនដល់ក្មេងជំនាន់ក្រោយៗទៀត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>