ហាណូយ ៖ នាយករដ្ឋមន្រ្ដីវៀតណាម លោក ង្វៀន តាន់យុង បានចាត់វិធានការក្ដៅ សម្រាប់ការការ ពារប្រជាជនរបស់ខ្លួន ជៀសផុតពីភាពអត់ឃ្លាន និងជម្លៀសចេញពី ទីលំនៅដ្ឋានទាន់ពេល ពីគ្រោះ មហន្ដរាយធម្មជាតិ ។
តាមសារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា លោក យុង បានអនុម័តការបែងចែកថវិកា ចំនួន ២៣៩ ពាន់លានដុង (១១,៥ លាន ដុល្លារសហរដ្ឋ អាម៉េរិក) សម្រាប់ផ្គត់ផ្គង់ផែនការជួយសង្រ្គោះប្រជាជនរបស់ខ្លួន ដែលជម្លៀស ចេញពីទីលំនៅ ដោយ គ្រោះមហន្ដរាយធម្មជាតិ នៅក្នុង២៤ ខេត្ដក្រុងនៅទូទាំងប្រទេស ។
ព្រមជាមួយគ្នានោះផងដែរ ស្ថិតិពីក្រសួងផែនការ និងវិនិយោគ បានបង្ហាញតួលេខ ថា ចំនួន ៧.០៧៧ គ្រួសារនឹងជាងអ្នកស្រុក ជាង៣៣.០០០នាក់ត្រូវបានជម្លៀសចេញជាបន្ទាន់ ពីតំបន់ដែលមានហានិ ភ័យខ្ពស់ នៃទឹកទំនន់ រួមទាំងការបាក់ដីនៅឆ្នាំនេះផងដែរ ៕