ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននាយខ្វែកត្រូវ បានក្រុមមន្ដ្រីរកលុយបាននៅមាត់ច្រកនា ខេត្ដត្បូងឃ្មុំ ហៅទៅជប់ លៀងដុតជៀម ផឹកស៊ីសប្បាយអឺងកង ។
កម្មវិធីជប់លៀងផឹកស៊ីរបស់សមត្ថកិច្ច ខាងរកលុយចូលរដ្ឋនៅតាមព្រំដែន មិនមែន ជប់លៀងដូចក្រុម អ្នកកាសែតជុំគ្នា នៅហាង ម្លប់មាន រ៉ៃលុយគ្នាម្នាក់ ១ម៉ឺន២ម៉ឺនរៀល ស៊ីសាច់គោអាំង ផឹកស្រាបៀថូ លាយអាបេ សេ ឬផឹកស្រាសាច់ដុំនៅហាងរចនា ២ ក្បែរ ផ្សារតាប៉ាងឯណា គឺពួកគេផឹកសុទ្ធតែអា ច្រកស្បោងកម្ញីលើកមកបញ្ឈរម្ដងទាំង កេះៗ ចៀមដុត អណ្ដើកចំហុយ ពស់វែក បបរសណ្ដែកខៀវ ស៊ីរកតែពោះដាក់គ្មាន ។
នាយខ្វែកត្រូវបានម្ចាស់កម្មវិធីអញ្ជើញ ក្នុងនាមជាមិត្ដភក្ដិប៉ុណ្ណោះ មិនមែនក្នុងនាម ជាអ្នកកាសែត ហៅទៅផឹកស៊ី ដើម្បីបិទព័ត៌ មានឡើយ ។ ប៉ុន្ដែ ចៃដន្យតុដែលនាយខ្វែក អង្គុយ អ្នករួមតុ សុទ្ធតែមន្ដ្រី គយ មន្ដ្រីកាំ កុងត្រូល នគរបាលអន្ដោប្រវេសន៍ឈរជើង នៅមាត់ច្រកព្រំដែន ។ ក្រោយពីនាំគ្នាលើក អាឈីវ៉ាក់ ២១ឆ្នាំ ច្រកថង់កម្ញីអស់មួយដប ស្រាប់តែមិត្ដរួមតុម្នាក់ ដែលទំនងជាមេគយ នៅច្រកទ្វារ ណាមួយ ក្នុងខេត្ដត្បូងឃ្មុំក្រោយ ពីដឹងថា យើងជានាយខ្វែកចូលចិត្ដនិយាយ ដើមពីមន្ដ្រីមិនល្អប្រចាំ ដើមអម្ពិល គាត់ក៏ បានសុំដូរកៅអីមកអង្គុយជិតនាយខ្វែក ។ អង្គុយជិតមិនបាន ១០នាទីផង ស្រាប់តែ គាត់ស្នើសុំឱ្យនាយខ្វែកជួយខ្សឹបតាមដើមអម្ពិល ដាស់តឿនលោកគយចល័តម្នាក់ ឈ្មោះពុធ សុខា និង ជម្រាបទៅលោកមេគយឡើងថ្មី ជួយមើលផង ។ អ្នករួមតុរូបនោះបានបន្ដថា ធ្វើជាមេគយច្រកទ្វារមាន ភារកិច្ចប្រមូល ពន្ធជូនរដ្ឋវាមិនស្រួលប៉ុន្មានទេ គឺយកចិត្ដ អ្នករកស៊ីនាំទំនិញចេញ-ចូល ធ្វើម៉េចដើម្បី បានចំណូលពន្ធច្រើនជូនរដ្ឋកុំឱ្យថ្នាក់លើ បន្ទោស ដូច្នេះបើយើងធ្វើខ្លាំងលោកឈ្មួញ មិនសប្បាយចិត្ដ រត់ទៅច្រកផ្សេងនឹងធ្វើឱ្យ បាត់ចំណូលពន្ធ តែបើយើងឃុបឃិតធូររលុង ពេកក៏បាត់ចំណូលរដ្ឋដូចគ្នា។ ដូច្នេះការប្រមូល ពន្ធត្រូវអនុវត្ដតាមច្បាប់ ហើយចេះថ្លឹងថ្លែង ធ្វើយ៉ាងណាកុំឱ្យឈ្មួញរត់ទៅច្រកផ្សេង។ ប៉ុន្ដែ បច្ចុប្បន្នមានមន្ដ្រីគយចល័តម្នាក់ឈ្មោះ ពុធ សុខា ដែលដើរអួតប្រាប់គេឯងថា ខ្លួន មានអំណាច គ្រប់គ្រងប៉ុន្មានខេត្ដ ប៉ុន្មានផ្លូវ ជាតិ ជាពិសេសនៅខេត្ដកំពង់ចាម ខេត្ដត្បូង ឃ្មុំ ជាមនុស្សជំនិត របស់ មេនោះបានធ្វើព្យុះ ធ្វើភ្លៀងគំរាមអ្នករកស៊ីសម្បើមណាស់ ពេល ខ្លះរហូតទារឈ្មួញឱ្យបង់លុយថ្លៃ ក្បាល រថយន្ដឡើងថ្លៃដោយអះអាងថា ខ្លួនខាត រាល់តែខែ ធ្វើមើលតែខ្លួនដាក់ទុនរកស៊ីជាមួយ ធ្វើឱ្យ ឈ្មួញនាំទំនិញចូលពីប្រទេស វៀតណាមធំៗមួយចំនួននាំគ្នាប្ដូរច្រកនាំចូលទៅកាន់ខេត្ដព្រៃវែង កណ្ដាល និងខេត្ដតាកែវវិញបណ្ដើរៗហើយ ។ ចំណែកឈ្មួញស្រី ល្បីល្បាញម្នាក់ ដែលគេហៅចែ ញាប់ៗ ក៏ កំពុងចង់ប្ដូរច្រកនាំចូលផងដែរ ។
គេឆ្ងល់ថា រាល់ថ្ងៃនេះលោក ពុធ សុខា ដាក់ដើមទុនប៉ុន្មានបានជាគិតតែរអ៊ូថា ខាត រាល់ខែ ហើយ ទារឡើងថ្លៃក្បាលរថយន្ដ រហូតបែបនេះ ?។
ខាងលើនេះ គឺគ្រាន់តែខ្លឹមសារដែលអ្នក រួមតុចង់ឱ្យនាយខ្វែកជួយខ្សឹបតែប៉ុណ្ណោះតែ រឿងពិតយ៉ាង ណានោះ គេនៅមិនទាន់ដឹង ឡើយ ដូចនេះសូមមេៗរបស់លោក ពុធ សុខា ជួយស្រាវជ្រាវមើលផង ថាតើលោក ពុធ សុខា ពិតជាទារលុយក្បាលរថយន្ដពី ឈ្មួញខ្ពស់មែនឬអត់ ? ហើយលុយដែលទារ បានមានបង់ចំណូលរដ្ឋដែរឬអត់ ? ព្រោះ ពេលទទួលលុយមិនដែលឃើញចេញវិក្កយ បត្រឱ្យឈ្មួញ ផងនោះ ៕