ភ្នំពេញៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក យប់៨លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០៨នាក់ (ប្រុស) របួសធ្ងន់ ០៩នាក់(ស្រី០១នាក់) និងរបួសស្រាល១០នាក់(ស្រី៥នាក់)។
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូ ១៦គ្រឿង,រថយន្តធុនតូច ០១គ្រឿង,រថយន្តធុនធំ០១គ្រឿង,យានផ្សេង០១គ្រឿង និងអ្នកថ្មើរជើង៣នាក់ ។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៨លើក, មិនគោរពសិទ្ធ ០៣លើក, ប្រជែងគ្រោះថ្នាក១លើក និងស្រវឹង ១ លើក ។ ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបាន ពាក់មួក សុវត្ថិភាពចំនួន២២នាក់(យប់១៣នាក់) ។
រថយន្តដែលត្រូវបានផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤នេះ សរុបចំនួន ៦៤៣ គ្រឿង ក្នុងនោះរួមមាន រថយន្តទេសចរណ៍គ្រូសារ ៦០គ្រឿង, រថយន្តដឹកដំណើរធុនតូច ៣២៦ គ្រឿង, រថយន្តដឹកដំណើរធុនធំ១៤គ្រឿង, រថយន្តដឹកទំនិញធុនតូច ៤២ គ្រឿង,រថយន្តដឹកទំនិញធុនធំចំនួន ២០១គ្រឿង។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាល ស្រុកចំនួន ៥៥ គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៥៨៨គ្រឿង ៕