ភ្នំពេញៈ នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសចំនួន ៩លើក យប់៤លើក, បណ្តាលអោយ មនុស្សស្លាប់ ចំនួន ០៤នាក់ (ប្រុស) របួសធ្ងន់ ១៥នាក់ (ស្រី០១នាក់) និងរបួសស្រាល ០៦នាក់(ស្រី២នាក់)។
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ១៩គ្រឿង ក្នុងនោះ មានម៉ូតូ ១០គ្រឿង , រថយន្តធុនតូច ០៤គ្រឿង,រថយន្តធុនធំ០១គ្រឿង,យានផ្សេង០៤គ្រឿង ។
មូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៥លើក, មិនគោរពសិទ្ធ ០១លើក,ប្រជែងគ្រោះថ្នាក១លើក និងស្រវឹង២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបាន ពាក់មួកសុវត្ថិភាព ចំនួន១៨នាក់ (យប់៧នាក់)។
រថយន្តដែលត្រូវបានផាកពិន័យ នៅអង្គភាព ប្រចាំថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សរុបចំនួន ៦២៣គ្រឿង ក្នុងនោះរួមមាន រថយន្តទេសចរណ៍គ្រូសារ ៤៥គ្រឿង, រថយន្តដឹកដំណើរធុនតូច ៣១១គ្រឿង, រថយន្តដឹកទំនិញធុនតូច ៨០ គ្រឿង, រថយន្តដឹកទំនិញធុនធំចំនួន ១៨៧គ្រឿង។ រថយន្តទាំងអស់ត្រូវបាន បង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាល ស្រុកចំនួន ៣៨គ្រឿងស្នងការដ្ឋាន នគរបាលខេត្ត ៥៤៩គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៦គ្រឿង៕